ព័ត៌មានទាន់ហេតុការណ៍៖

ឡាន២គ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តពីរគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងអធ្យាស្រ័យឲ្យគ្នា ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៏បណ្តាលឲ្យរថយន្តឡុចស៊ីស RX330 បើកមកបុករថយន្តកាមរីបាឡែនចំពាក់កណ្តាលពេញទំហឹងរងការខូចខាត និងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ត្រង់ចំណុចតាមបណ្តោយផ្លូវ៣៦០កែងនឹងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ីមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២S៥០៧៧ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយភ្ញៀវស្រីប្រុសពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុដែលចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AG៥២២៩ បើកបរដោយបុរសជាជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវ១០៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយក៏ជ្រុលទៅបុករថយន្តបាលែនខាងលើចំចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលរងការខូចខាត់ក្រពឹតទ្វារចំហៀងខាងឆ្វេងយ៉ាងដំណំ រីឯរថយន្តឡុចស៊ីសរងការខូចខាត់ក្រពឹតកាងផ្នែកខាងមុខ តែសំណាង់ល្អដែលមិនបង្កឲ្យមាននាក់រងរបួសស្នាម ។

ក្រោយពេលកើតហេតុភ្ញៀវដែលរួមដំណើរលើរថយន្តបាឡែនបានឡើងជិះរម៉កកង់បីចេញទៅបាត់ ដោយឡែករថយន្តទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖