ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនប្រុសមួយនៅពាក់កណ្តាលផ្លូវ ខណៈកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២១៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុ ស្រ្តីឈឺពោះឆ្លងទន្លេបានធ្វើដំណើរតាមម៉ូតូរ៉ឺម៉កកង់៣ចេញពីផ្សារអូរឫស្សី ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដើម្បីឆ្លងទន្លេ ។ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈឺពោះកើតបានកូនប្រុសមួយតែម្តង ។

ក្រោយកើតហេតុ រថយន្តមន្ទីរពេទ្យកាល់ម៉ែតបានមកដឹកស្ត្រីជាម្តាយ និងទារកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតផងដែរ ។
ស្ត្រីខាងលើមានឈ្មោះ សោម ស្រី អូន អាយុ២៤ ឆ្នាំ មុខរបរកម្មករលាងម៉ូតូនៅម្តុំផ្សារអូរឫស្សី មានប្ដីមានឈ្មោះ សឿន ម៉ៅ  អាយុ២៧ឆ្នាំ មុខរបរកម្មករលាងម៉ូតូនៅម្តុំផ្សារអូរឫស្សី ៕  ស រស្មី


ចែករំលែក៖