ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុម៥ ភូមិកណ្ដាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជនបរទេស២១នាក់ ត្រូវបាននគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជនបរទេសចំនួន២១នាក់ ដែលរស់នៅខុសច្បាប់ ។ ជនអន្តោប្រវេសន៍វៀតណាមប្រុស ស្រីទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕ សណ្តោស