ព័ត៌មានទាន់ហេតុការណ៍៖

លោក Macron ត្រូវបានពលរដ្ឋបារាំងជ្រើសរើសជាប្រធានាធិបតី

ចែករំលែក៖

លទ្ធផលបោះឆ្នោតជុំទី២ជ្រើសរើសប្រធានាធិបតីនៅប្រទេសបារាំងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ បានចេញជាផ្លូវការហើយៗជ័យជំនះបានទៅលើលោក Emmanuel Macron បេក្ខភាពមកពីគណបក្សកណ្តាលនិយមនោះ ។

ការប្រកាសលទ្ធផលផ្លូវការបញ្ជាក់ថា លោក Emmanuel Macron​ បានទទួលសំឡេងគាំទ្រឆ្ងាយដាច់កន្ទុយភ្នែកលើលោកស្រី Marine Le Pen បេក្ខភាពឈរឈ្មោះប្រធានាធិបតី មកពីគណបក្សស្តាំនិយម ដែលបានសំឡេងគាំទ្រតែជាង៣០ភាគរយប៉ុណ្ណោះ ។

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា Emmanuel Macron បានសំឡេងគាំទ្រ៦៦.០៦ភាគរយ ខណៈដែលលោកស្រី Marine Le Pen បានតែ៣៣.៩៤ភាគរយប៉ុណ្ណោះនៃសំឡេងឆ្នោតសរុប ។ ដូច្នេះតាមលទ្ធផលផ្លូវការ គឺលោក Macron ដែលទើបតែមានអាយុ៣៩ឆ្នាំនោះ នឹងក្លាយជាប្រធានាធិបតីបារាំងវ័យក្មេងជាងគេបំផុត ។ លោកនឹងដឹកនាំនាវាបារាំងឆ្ពោះទៅរកការរីកចម្រើន សុខ សន្តិភាពបន្តទៅមុខទៀត ៕


ចែករំលែក៖