ខេត្តកណ្តាល:ឆ្លៀតពេលសម្រាក ពីការងាររាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៧ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភូមិធំ ,ឃុំគគីរ , និងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលត្រូវប្រឡងបាក់ឌុបក្នុងឆ្នាំនេះ ជាង៤០០នាក់ មកពី វិទ្យាល័យជ័យវរ្ម័នទី៧ ។
មានប្រសាសន៍ ទៅកាន់ សិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ លោក ម៉ក់ ពេជ្ជរិទ្ធ បានអំពាវនាវអោយក្មួយៗដែលកំពុងតែស្ថិតក្នុងវ័យសិក្សាត្រូវខិតខំរៀនសូត្រប្រតិបត្តិខ្លួនអោយក្លាយទៅជាសិស្សល្អ មិត្តល្អ និងកូនល្អ ជៀសអោយឆ្ងាយ ពីគ្រឿងញៀននិងសកម្មភាពទំនើងផ្សេងៗដែលប៉ះពាល់ ដល់សិលធម៍សង្គមក៍ដូចជា សន្តិសុខសង្គម ។ ក្មួយៗត្រូវ គិតថា ទៅថ្ងៃអនាគត់ក្មួយៗ នេះហើយជាទំពាំងស្នងឫស្សីដែលត្រូវបន្តវេនក្នុងការបំរើជាតិដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសអោយបានរីកចម្រើនថែមទៀត ។ បច្ចុប្បន្ននេះក្មួយ ៗសិស្សានុសិស្សមានសំណាងណាស់បានរស់នៅក្រោមដំបូលសន្តិភាព ប្រទេសជាតិមានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ មរតកសន្តិភាពដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទូទាំង ប្រទេសទទួលបាននេះ គឺកើតចេញពីការខិតខំប្រឹងដ៍យូអង្វែងរបស់គណបក្សប្រជាជនកម្ពុជាដែលតស៊ូរំដោះប្រទេសជាតិអោយរួចផុតពីភ្លើងសង្គ្រាម ។ ក្រោយពីបញ្ចប់ សង្គ្រាម សមិទ្ធិផលនានា ដូចជាអគារខ្ពស់ៗ ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សណ្ឋាគា ទីកន្លែងកំសាន្ត ផ្សេងៗ បានកើត ឡើង ព្រោង ព្រាត គឺកើតចេញពីសន្តិភាព ។
ដូច្នេះចាប់ពីពេលនេះតទៅ សូមអំពាវនាវដល់ ក្មួយៗសិស្សានុសិស្ស លោក គ្រូ អ្នកគ្រួ រួមគ្នាថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយអោយបានស្ថិតស្ថេរគង់វង្ស កុំជឿតាមការញុះញ៉ុង របស់គណបក្សមួយចំនួនដែលមានចេតនាអាក្រក់បង្កអសន្តិសុខក្នុងសង្គម ប៉ុនប៉ងអូសទាញប្រទេសជាតិធ្លាក់ចូលក្នុងស្ថានភាពវឹកវរ ដូចឃើញស្រាប់ហើយបច្ចុប្បន្ននេះគឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ដែលខិតខំពុះពារគ្រប់
ឧបសគ្គក្នុងការការពារសន្តិ ភាព និងស្ថេរភាពនយោបាយធ្វើអោយ ប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យដូច្នេះ ដើម្បីរក្សាបាននូវស្ថេរភាពនយោបាយអោយរ៉ឹងមាំថែមទៀតនោះត្រូវនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
ក្នុងពិធីជួបសំណេះសំ ណាលនេះដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបជាង៤០០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ៤ម៉ឺនរៀល ហើយសម្រាប់ឆ្នាំនេះសិស្សានុសិស្សណាដែលប្រឡងជាប់បាក់ឌុបនិងទទួលបានថវិកា៣០ម៉ឺនរៀល ចំណែកអ្មកជាប់និទ្ទេស”A” ទទួលបានម៉ូតូ១គ្រឿងរួមនិងថវិការមួយចំនួនទៀត នេះជាការសន្យារបស់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយឃុំ៣នៅក្នុងស្រុកកៀនស្វាយ ដើម្បីជាការលើកទឹកចិត្តដល់សិស្សអោយ ខិតខំរៀនសូត្រ ៕ សណ្តោស