ភ្នំពេញ៖ ជនបរទេសពីរនាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត៥គីឡូក្រាម ។
លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែឧសភា ផ្តន្ទាទោសជនជាប់ចោទឈ្មោះ Varadi Adrian Calin ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរ៉ូម៉ានា និងឈ្មោះ Ibe Chukwuemeka ភេទប្រុស អាយុ៤០ឆ្នាំជនជាតិ នីហ្គឺរៀន ដាក់ពន្ធនាគារអស់មួយជីវិតនិងពិន័យជាប្រាក់ចំនួន៤០លានរៀល ពីបទដឹងជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ។
ចៅក្រមតុលាការ បើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្តនឹងការសម្រេចនេះ ៕ ចេស្តា