ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយនាយ-នាយទាហានរង និងពលអាវុធហត្ថក្នុងផែនការងារផែនការហ្វឹកហ្វឺន និងប្រតិបត្តិការ នៅភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ពិធីសំណេះសំណាលនេះក៏រំលឹកដល់ទិវាអបអសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ដែលរំលងផុតទៅកងកម្លាំងមួយចំនួនមិនចូលរួម ខណះមានភារកិច្ចជាប់បំពេញការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាបញ្ហាការងារសន្តិសុខជាតិជាដើម។
លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍លើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិ មានការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្រោមការដឹកនាំប្រកបភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់មានទិសស្លោកមួយថា៖ «មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព មានការអភិវឌ្ឍន៍»។ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានកោតសសើរដល់កងកម្លាំងបច្ចុប្បន្ន ទន្ទឹមនិងប្រទេសជាតិកំពុងអភិវឌ្ឍន៍ គឺកងកម្លាំងក៏ពោរពេញដោយធនធានមនុស្សបំពេញការងារជូនអង្គភាពមានសក្តានុពល។
ពិធីសំណេះសំណាលជាមួយនាយទាហាន និងពលអាវុធហត្ថក្នុងផែនការងារផែនការហ្វឹកហ្វឺន និងប្រតិបត្តិការនេះផងដែរក៏មានការរៀបចំជួបជុំទទួលទានអាហារសាមគ្គីរួមគ្នាបង្ហាញអោយឃើញពីភាពស្និទស្នាលរវាងថ្នាក់ដឹកនាំមកលើនាយ-នាយទាហានរង និងពលអាវុធហត្ថក្នុងផែនការងារផែកការណ៍ហ្វឹកហ្វឺន និងប្រតិបត្តិការទាំងអស់៕ សុខ ខេមរា