ភ្នំពេញ៖ កាលពីរសៀលម៉ោង២ ថ្ងៃទី ១១ ខែឩសភា ឆ្នាំ២០១៧ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំមន្រ្តីជំនាញសាលាខណ្ឌ និង មានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ លោកស្រីមេភូមិឬស្សី លោកតំណាងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានសម្របសម្រួល កម្មករ កម្មការនី ទាមទារលក្ខខណ្ឌ៣ចំណុច ដែលមានថៅកែឈ្មោះ សំ ដាលីន ជានាយិកាក្រុមហ៊ុន ផេង ស៊ីងហុង អ៊ិនធើប្រាយ ខូអិលធីឌី មានអាស័យដ្ឋានផ្ទះលេខ D២ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មានកម្មករ កម្មការនី ចំនួន ៤៥០នាក់ ប្រុស ៦៥នាក់ ។
ក្នុងនោះកម្មករ កម្មការនី ទាមទារលក្ខខណ្ឌ ដូចខាងក្រោម :
១.កម្មករ កម្មការនី ទាមទារបើកប្រាក់ឈ្នួលប្រចាំខែ ដែលមិនទាន់បើកជូនកម្មករកំឡុងខែ មេសា ។
២ .កម្មករ កម្មការនី ទាមទារអោយកម្មករចំនួន ២នាក់ដែលបានបញ្ឍប់សុំអោយចូលធ្វើការងារវិញ ។
៣.ទាមទារ អោយកម្មករ កម្មការនី ចំនួន៥នាក់ ដែលបានព្យួរការងារអោយចូលបម្រើការងារវិញ ។
ជាលទ្ធផល ក្រុមការងារ បានដោះស្រាយ ជាមួយថៅកែរោងចក្រ ដោយឯកភាពគ្នា នៅចំនុច ១.និង ២ ហើយថ្ងៃទី១២ ខែឧសភា ពេលថ្ងៃ នឹងបើកជូនកម្មករទាំងអស់ និង ឯកភាពអោយកម្មករ ចំនួន២នាក់បានចូលបម្រើការងារវិញ ។
ដោយឡែកចំណុចទី ៣ ខាងតំណាងរោងចក្រ នឹងទួទាត់តាមលក្ខខណ្ឌការងារដែលមាន ៕ តាឡឹម