ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលជាតិបង្ហាញមុខក្រុមជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី12 ខែឧសភា ឆ្នាំ2017 លោកឧត្តមសេនីយ៍ទោសាន សុទ្ធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានបង្ហាញមុខក្រុមជួញដូរថ្នាំញៀន3នាក់ ជួញដូរប្រភេទម៉ាទឹកកកជាងមួយគីឡូក្រាម ក្នុងនោះមេក្លោងជាទណ្ឌិតនៅពន្ធនាគាខេត្តសៀមរាប។

លោកឧត្តមសេនីយទោ​ សាន សុទ្ធី បានអោយដឹងថា នៅវេលាម៉ោង10:30នាទី ថ្ងៃទី8 ខែឧសភា ឆ្នាំ2017 ចំណុចផ្លូវលេខ126 សង្កាត់ផ្សារថ្មី1 ខណ្ឌដូនពេញ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ ផា និត ភេទប្រុស អាយុ40ឆ្នាំ និងម្នាក់ទៀត ឈ្មោះឈួន សំណាង ភេទប្រុស អាយុ33ឆ្នាំ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកជាក់ស្តែងដែលមានទំងន់975.12ក្រាម ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើនេះ ហើយកម្លាំងរបស់លោកបានសើុបអង្កេតស្រាវជ្រាវបន្តរហូតឈានទៅដល់ការឃាត់ខ្លួនមេក្លោងម្នាក់ទៀតឈ្មោះ ឈួន វណ្ណដា ហៅពេន នាង ភេទប្រុស អាយុ53ឆ្នាំ នៅថ្ងៃទី10 ខែឧសភា ដែលជាទណ្ឌិតកំពុងតែជាប់ពន្ធនាគារ ខេត្តសៀមរាប ជាអ្នកបញ្ជារក្នុងការលក់ដូរ។

លោកបន្តទៀតថា មេក្លោងឈួន វណ្ណដា ហៅពេន នាងខាងលើនេះ កន្លងមកប៉ូលីសថៃបានចាប់ម្តងហើយ ពាក់ពន្ធ័នឹងគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួនជាង3មុឺនគ្រាប់ ៕ ស សម


ចែករំលែក៖