ការចូលកាន់តំណែងប្រធានាធិបតី បារាំងរបស់លោក ម៉ាក្រុង ខិតជិតមកដល់ ហើយនៅពេលនោះលោកនឹងត្រូវដឹកនាំនាវាបារាំងឆ្ពោះទៅរកភាពរីកចម្រើន ក៏ ដូចជាការផ្សះផ្សាជាតិសាសន៍ និងសង្គម អឺរ៉ុប ដែលកំពុងតែប្រឈមនឹងការប្រេះឆាក្រោយអង់គ្លេសចាកចេញ។
ការទទួលជ័យជម្នះរបស់លោក ម៉ាក្រុង នេះ ក៏ដោយសារតែលោកមានគោលនយោបាយ ស៊ីជម្រៅដល់បេះដូងពលរដ្ឋ បារាំង ធ្វើឲ្យពលរដ្ឋបារាំងមានទំនុកចិត្តលើលោក ទើបការបោះឆ្នោតជុំទីពីរ លោកបានឈ្នះដល់ទៅពាក់កណ្តាលគូប្រជែង គឺ ៦៥,៨ភាគរយ ទល់នឹង ៣៤,២ភាគ រយ។
តើគោលនយោបាយអ្វីខ្លះទើបធ្វើឲ្យ លោក ម៉ាក្រុងទទួលបានការគាំទ្រច្រើនបែបនេះ?
អឺរ៉ុបៈ
ធ្វើកំណែទម្រង់សហភាពអឺរ៉ុប ដោយការផ្ដល់ឲ្យតំបន់អឺរ៉ុប នូវថវិកាដាច់ដោយ ឡែក រដ្ឋមន្ត្រីហិរញ្ញវត្ថុ និង រដ្ឋសភា (សមាជិកសភាអឺរ៉ុបពីប្រទេសចំនួន១៩ ដែលប្រើប្រាក់អឺរ៉ូ)នៅក្នុងការចរចា Brexit នឹងទទូចឲ្យច្បាប់ EU Single Market អនុវត្តយ៉ាងពេញលេញចំពោះដៃគូពាណិជ្ជកម្មទាំងអស់លើកកម្ពស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Canada Deal
សេដ្ឋកិច្ចៈ
គាំទ្រច្បាប់ទីផ្សារ គាំទ្រច្បាប់សកលភាវូបនីយកម្ម និងចង់ធ្វើកំណែទម្រង់នៃគម្រោងសោធនរដ្ឋរបស់បារាំងឲ្យទូលំទូលាយ សន្យាថាមិនឲ្យបរាជ័យក្នុងអាជីវកម្ម ប៉ុន្តែផ្ដោតលើការជួយ និងបណ្ដុះ បណ្ដាលអ្នកដែលបានធ្វើច្រើនលើសតម្រូវការធ្វើការសន្សំ ថវិកា ចំនួន ៦៥ពាន់លានដុល្លារ ដូច្នេះអាចឲ្យបារាំង ស្ថិតនៅក្នុងដែនកំណត់ឱនភាពសហភាពអឺរ៉ុបធ្វើការ វិនិយោគសាធារណៈ ដែលមានតម្លៃ ៥៤, ៥៥ពាន់លានដុល្លារ ដែលរីករាលដាលក្នុងរយៈពេល៥ឆ្នាំ សម្រាប់វិធានការបរិស្ថាន ការបណ្ដុះបណ្ដាល ការច្នៃប្រឌិតឌីជីថល និង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ កាត់បន្ថយពន្ធសាជីវកម្មពី ២៥ភាគរយ ទៅ ៣៣,៣ភាគរយ
ទីផ្សារការងារ
បង្កើនការទិញរបស់ប្រជាជន ដោយកាត់បន្ថយការរួមចំណែកផ្នែកសន្តិសុខសង្គម របស់ពួកគេ ដែលមានតម្លៃប្រហែល ៥៥០ដុល្លារជារៀងរាល់ឆ្នាំ សម្រាប់អ្នកដែលមានចំណូលសរុបប្រចាំខែ ២.៤០០ ដុល្លារ អនុញ្ញាតឲ្យក្រុមហ៊ុនមានភាពបត់បែនលើច្បាប់ធ្វើការ ៣៥ម៉ោងក្នុងមួយ សប្ដាហ៍ រក្សាអាយុចូលនិវត្តន៍នៅត្រឹម ៦២ ឆ្នាំ ប៉ុន្តែបង្រួបបង្រួមច្បាប់សោធននិវត្តន៍ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។
ទំនាក់ទំនងបរទេសៈ
ចំពោះរុស្ស៊ីលោកគាំទ្រការដាក់ទណ្ឌកម្ម បន្ទាប់ពីវិបត្តិអ៊ុយក្រែនបានចាប់ផ្ដើម។ ចំណែកស៊ីរីវិញ ប្រធានាធិបតី បាសា អាល់ អាសាដ គួរឆ្លើយពីបទឧក្រិដ្ឋកម្មរបស់ខ្លួន មុនពេលតុលាការអន្តរជាតិសួរចម្លើយ។ រីឯជំនួយបរទេស លោកចង់បង្កើនការ ចំណាយនៅក្នុងប្រទេសអាហ្វ្រិក ប៉ុន្តែចង់ ជួយប្រទេសជាច្រើន ឲ្យឈរដោយជើងទាំង២ របស់ពួកគេផ្ទាល់ នៅក្នុងលក្ខខណ្ឌការពារជាតិ។
អន្តោប្រវេសន៍ៈ
បង្កើតកងកម្លាំងខ្លាំងក្លា ៥.០០០នាក់ សម្រាប់ការពារព្រំដែនសហភាពអឺរ៉ុបធ្វើឲ្យមានភាពស្ទាត់ជំនាញ សម្រាប់ការទទួល សញ្ជាតិបារាំង ផ្ដល់ការបណ្ដុះបណ្ដាលយ៉ាងទូលំទូលាយ ដល់មេដឹកនាំសាសនាក្នុងប្រទេសបារាំង។
ការពារ និង សន្តិសុខៈ
ជ្រើសរើសមន្ត្រីប៉ូលិសថ្មី ១០.០០០ នាក់ ពង្រីកពន្ធនាគារដើម្បីដាក់បន្ថែមអ្នកទោស ១៥.០០០នាក់បង្កើតមូលនិធិការពារសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់គម្រោងយោធារួមគ្នា និង បង្កើតទីស្នាក់ការកណ្ដាលអឺរ៉ុបអចិន្ត្រៃយ៍ បង្កើនការចំណាយលើវិស័យ ការពារជាតិត្រួតពិនិត្យមូលដ្ឋានយោធានៅអាហ្វ្រិក។
វិស័យអប់រំៈ
នៅក្នុងតំបន់ដែលមានតម្រូវការពិសេស និងតំបន់ជាយក្រុងក្រីក្រគួរឲ្យកត់សម្គាល់ នឹងកំណត់ទំហំថ្នាក់រៀននៅសាលាបឋមសិក្សា ដោយមានសិស្សតែ ១២នាក់ប៉ុណ្ណោះ ក្នុងមួយថ្នាក់ ហាមឃាត់ក្មេងៗ មិនឲ្យប្រើប្រាស់ទូរស័ព្ទនៅសាលារៀនពេលនៅមានអាយុ១៨ឆ្នាំយុវជនជនជាតិបារាំង នឹងទទួល បាន «Cultural Pass» ដែលមានតម្លៃ ៥៥០ដុល្លារ ដែលអាចចំណាយលើ ភាព យន្ត ល្ខោន និង សៀវភៅ ជាដើម។
កំណែទម្រង់នយោបាយៈ
កាត់បន្ថយមន្ត្រីសាធារណៈ ចំនួន ១២០.០០០នាក់ ប្រឆាំងជំទាស់នឹង សមាជិកសភា ដែលធ្វើការជាអ្នកពិគ្រោះ យោបល់ ឬជួលសមាជិកគ្រួសារមកធ្វើការកាត់បន្ថយចំនួនសរុបនៃសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ប្រហែល ១ភាគ៣។
ថាមពល និង បរិស្ថានៈ
បញ្ជាឲ្យអាហារដ្ឋានចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងសាលា និងកន្លែងធ្វើការ ផ្ដល់អាហារសរីរាង្គ ឬផលិតផលក្នុងស្រុកជំរុញឲ្យប្រទេសបារាំងក្លាយជាមេដឹកនាំ ពិភពលោក នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបៃតងជួយទំនុកបម្រុង ក្នុងការកែលម្អផ្ទះ ដែលក្រីក្រ រស់នៅដាច់ពីគេ ចំនួន១លាន ខ្នង៕ ម៉ែវ សាធី