ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយការបាក់រលំអគារនៅឥណ្ឌា

ចែករំលែក៖

តាមរបាយការណ៍ចុងក្រោយពីប៉ូលិសឥណ្ឌាបានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភាថា ចំនួនអ្នកស្លាប់ដោយសារ ការរលំបាក់អគារនៅឥណ្ឌា ក្នុងពិធីរៀប មង្គលការ មួយក្នុងរដ្ឋ Rajasthan បាន កើនឡើងដល់ ២៥នាក់ហើយ ។ ហេតុ ការណ៍ដួលរលំអគារកើតឡើងតាំងពី យប់ថ្ងៃពុធ នៅស្រុក Bharatpur ក្រុង Jaipur រដ្ឋ Rajasthan ។

ការបាក់រលំអគារខាងលើ បានសម្លាប់ មនុស្សដែលកំពុងតែសប្បាយរីករាយក្នុងពិធីមង្គលការ នេះជាលើកទីមួយហើយដែលមានការបាក់អគារសម្លាប់មនុស្សច្រើនបែបនេះ។ នៅពេលនេះប៉ូលិសមិនទាន់បញ្ចាក់ពីមូលហេតុបណ្តាលឲ្យបាក់អគារនោះ នៅឡើយ។ កត្តាដំបូងអាចបណ្តាលមកពីការសងសង់គ្មានគុណភាព។

តាមការបញ្ចាក់ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារតែមាន ខ្យល់ព្យុះ បោកបក់ខ្លាំងទើបបណ្តាលឲ្យ ជញ្ជាំងអគារ ត្រូវដួលរលំទាំងយប់តែម្តង។ បើតាមការបញ្ជាក់ ពីមន្ត្រីជាន់ខ្ពស់ប៉ូលីស មួយរូប បានប្រាប់ឲ្យដឹងតាមទូរស័ព្ទដល់សារព័ត៌មានស៊ិនហួថា “កាលពីយប់មិញ ជញ្ជាំងអគារមួយ បានបាក់ដួលរលំចំរោង ការមួយកន្លែងសម្លាប់មនុស្ស អស់២៥ នាក់ និងរបួស២៨ នាក់ ។

មន្ត្រីប៉ូលិសបានបញ្ជាក់ថា អាចនឹងមាន អ្នកស្លាប់ច្រើនជាងនេះ ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើនកំពុងសង្គ្រោះនៅក្នុងមន្ទីរពេល ។ ពេលដំបូង អ្នកស្លាប់មាន ចំនួន២២នាក់ ដោយសារតែអ្នករងរបួស ធ្ងន់ធ្ងរ មិនអាចជួយបានក៏បាត់បង់ជីវិត បន្ថែមទៀត៕ ម៉ែវ សាធី


ចែករំលែក៖