ព័ត៌មានទាន់ហេតុការណ៍៖

ល្បិច​ឈ្មួញ​គ្រឿងញៀន​ ប្រើ​អនីតិជន​ជា​ឧបករណ៍​នៃ​ការ​ចរាចរ​គ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ​៖ មួយ​រយៈ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ឈ្មួញ​គ្រឿងញៀន​តែង​ប្រើ​អនីតិជន​ជា​ឧបករណ៍​នៃ​ការ​ចរាចរ​គ្រឿងញៀន​ ។​ មន្ត្រី​ក្រសួង​យុត្តិធម៌​ អះអាងថា​ ការអនុវត្តច្បាប់ចំពោះអនីតិជនមិនមែនជាកម្មវត្ថុនៃការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ។

កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍បឹងកក់ទី២ បើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ឃាត់ខ្លួនបានក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដកហូតបានថ្នាំញៀន១០១កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចប្លុករោងចក្រឆ្នាំង ក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

លោក​ ជិន​ ម៉ាលីន​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ អះអាងថា​ ការអនុវត្តច្បាប់ចំពោះអនីតិជនមិនមែនជាកម្មវត្ថុនៃការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ តែជាកម្មវត្ថុនៃការអប់រំនិងស្តារនីតិសម្បទា។

លោក​ថ្លែង​ថា​ “​ មន្ត្រី​នគរបាល​យុត្តិធម៌​ ត្រូវ​បញ្ជូន​ក្មេង​នេះ​ទៅ​អប់​រំ​និង​ស្តារ​នីតិសម្បទា​ តាម​ការ​ឯកភាព​របស់​ព្រះ​រាជ​អាជ្ញា​ “​ ។

នៅ​ដំណាក់កាល​សមត្ថកិច្ច​ ក្មេង​ប្រុស​រូប​នេះ​ បញ្ជាក់​ថា​ ខ្លួនបានជួញដូរនិង​ប្រព្រឹត្តយូរមកហើយ តែទើបតែពេលនេះត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយប៉ុស្តិ៍បឹងកក់ធ្វើការចុះបង្ក្រាប​ ៕ ចេស្តា


ចែករំលែក៖