ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលប្រារព្ធទិវាគុណម្តាយ៖ អ្នកម្តាយដែលជួបការលំបាកនិងក្រីក្រ ២២២ នាក់មានកិត្តិយស និងត្រេកអរយ៉ាងខ្លាំងក្នុងទិវាគុណម្តាយ និងខួបលើកទី ២២ របស់ណាហ្គាវើល

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៧ ៖ ណាហ្គាវើល បានរៀបចំទិវាគុណម្តាយយ៉ាងពិសេសសម្រាប់អ្នកម្តាយកំសត់ ២២២ នាក់មកពីអង្គការខេមរានៅថ្ងៃសុក្រ ទី ១២ ឧសភា នៅសាលពិធីធំក្នុងសណ្ឋាគារណាហ្គាវើល។ ពិធីដ៏អស្ចារ្យនេះ ត្រូវបានប្រារព្ធស្របនឹងឱកាសខួបលើកទី ២២ របស់ណាហ្គាវើល(នៅថ្ងៃទី ១ ឧសភា ២០១៧) និងទិវាគុណម្តាយ(នៅថ្ងៃទី ១៤ ឧសភា)។

អ្នកម្តាយដែលត្រូវបានអញ្ជើញឲ្យចូលរួម គឺមកពីខណ្ឌឫស្សីកែវ និងជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ មានការគោរពភ្លេងជាតិ និងរបាំជូនពរដែលសម្តែងនៅចំពោះមុខអ្នកម្តាយទាំង ២២២ នាក់ និងភ្ញៀវកិត្តិយសជាច្រើនដូចជា លោកជំទាវលី រ៉ូហ្សាមី (អភិបាលរងខណ្ឌឫស្សីកែវ) លោកស្រីកុយ ផល្លាន្នី (នាយិកាអង្គការខេមរា) លោក Pern Chen (នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើល) និងគណៈគ្រប់គ្រង និងបុគ្គលិកណាហ្គាវើលជាច្រើនរូបទៀត។

ក្នុងសុន្ទរកថាស្វាគមន៍លោក Pern Chenបានមានប្រសាសន៍ថា “ខ្ញុំសូមសរសើរអស់ពីដួងចិត្តចំពោះអ្នកម្តាយទាំងអស់ដែលពួកគាត់បានចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា ថ្វីត្បិតពួកគាត់មានបញ្ហាហិរញ្ញវត្ថុក៏ដោយ ។ យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានជួប និងផ្តល់អំណោយជូនអ្នកម្តាយទាំងអស់ក្នុងថ្ងៃនេះ ។ យើងសង្ឃឹមថា ជីវិតរបស់អ្នកម្តាយដែលគួរឲ្យអាណិតទាំងនេះនឹងបានប្រសើរឡើងជាលំដាប់”។

បន្ទាប់ពីសុន្ទរកថា គណៈគ្រប់គ្រង និងបុគ្គលិកណាហ្គាវើលក៏បានចែកអំណោយដល់អ្នកម្តាយទាំង ២២២ នាក់ដែលក្នុងម្នាក់ៗទទួលបានសារុង ១ ចានស្រាក់ ១ ឈុត ភួយ១ មុង១ និងកន្សែងពោះគោ១។

ចាប់តាំងពីចាប់កំណើតក្នុងឆ្នាំ ១៩៩១ អង្គការខេមរា បាន និងកំពុងជួយអភិវឌ្ឍស្រ្តី និងកុមារក្នុងប្រទេសកម្ពុជាដោយចុះជួយផ្ទាល់ដល់សហគមន៍។ គម្រោងរបស់អង្គការខេមរា គឺផ្តោតលើការការពារ និងលើកកម្ពស់សិទ្ធិនារី និងកុមារ រួមមានការទទួលបានការសិក្សាអប់រំ សេវាសុខភាព ការការពារពីអំពីហិង្សាក្នុងគ្រួសារ និងការបង្ការការឆ្លងមេរោគហ៊ីវ/អេដស៍ ជាដើម។
ណាហ្គាវើលបេះដូងសប្បុរស ឧបត្ថម្ភ និងទ្រទ្រង់សហគមន៍ក្នុងប្រទេសកម្ពុជា ៖
ណាហ្គាវើលបេះដូងសប្បុរស បាន និងកំពុងជួយអង្គការខេមរាចាប់តាំងពីឧសភា ឆ្នាំ ២០១៥ ដែលបានជួយឧបត្ថម្ភដល់ស្រ្តី និងកុមារនៅក្នុងអង្គការនេះយ៉ាងទៀងទាត់ ។

ណាហ្គាវើលបេះដូងសប្បុរស ក៏បានជួយឧបត្ថម្ភផងដែរនូវអង្ករជាង ៨,៥ តោន គ្រឿងឧបភោគបរិភោគ ម៉ាស៊ីនដេរ កន្សែងពោះគោ សារុង និងសម្ភារសិក្សាជូនដល់កុមារកំព្រា ស្ត្រីមេម៉ាយ កុមារដែលផ្ទុកមេរោគហ៊ីវ/អេដស៍ និងកុមារពិការ ជាដើម។ តាមរយៈការឧបត្ថម្ភ និងកម្មវិធីទាំងនេះ ណាហ្គាវើលមានបំណងជួយលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។

ណាហ្គាវើលបេះដូងសប្បុរស ៖
ចាប់តាំងពីការចាប់បដិសន្ធិជាង ២២ ឆ្នាំនេះ ណាហ្គាវើលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាលក្ខណៈវិជ្ជមានក្នុងប្រទេសកម្ពុជា។ ក្នុងខែមីនា ឆ្នាំ ២០១៤ ណាហ្គាវើលបេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដែលចង់ស័្មគ្រចិត្តក្នុងការងារជួយសង្គមជាពលរដ្ឋគំរូ។ គំនិតផ្តួចផ្តើមនេះជាមួយការគាំទ្រពីក្រុមហ៊ុនណាហ្គាវើល យើងបានជួយអភិវឌ្ឍ និងលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថាន អប់រំនិងកីឡាជាមួយប្រជាជនកម្ពុជាបានយ៉ាងប្រសើរ ។ ក្នុងពេលបច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ១២០ ០០០ នាក់បានទទួលផលប្រយោជន៍ពីណាហ្គាវើលបេះដូងសប្បុរស។

####
ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងអភិវឌ្ឍយ៉ាងលឿននិងមានក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង៧១១ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៨ សេវាកម្សាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាល
សន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
កញ្ញាភោគ សូលីនដា
មុខតំណែង ៖Brand Executive
ទូរស័ព្ទ ៖ +៨៥៥ ១៥ ៦១ ៨៨ ៨៦
អ៊ីម៉ែល ៖ phouksolinda@nagaworld.com

អត្ថបទ៖ ស ដារ៉ា


ចែករំលែក៖