ព័ត៌មានទាន់ហេតុការណ៍៖

លោកមេប៉ុស្តិ៍ សុផល បញ្ញា បង្ក្រាបល្បែងបក្សីកីឡាក្រោយក្រុមអ្នកលេងដឹងខ្លួនរត់គេចបាត់អស់

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ល្បែងបក្សីកីឡាដែលដុះស្លែជាយូរយារណាស់មកហើយ នៅក្នុងស្រុកសៀមប៉ាង ឥឡូវត្រូវបានបង្ក្រាប ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ ជឹម អេន និងដឹកនាំបង្ក្រាបដោយលោក សុផល បញ្ញា នៅចំណុចខាងលិចទួលប្រលានយន្តហោះ ខាងក្រោយស្ថានីយប្រេងឥន្ធៈឈ្មោះ ជា ទ្រី ហៅធុង ហើយជាម្ចាស់អគ្គីសនី ប្រចាំស្រុក ស្ថិតក្នុងភូមិសៀម ប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៧ ។

ប្រភពពីរប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងប្រជុលមាន់នៅចំណុចខាងលើ ក៍ដូចចាក់ភ្នាល់មាន់តាមប្រព្ធន័ អ៉ីនធឺណែក ដែលបើកលែងយ៉ាងសេរីគ្នានអ្នកបង្ក្រាប នៅក្នុងផ្ទះលក់ប្រេងរបស់លោកជា ទ្រី (ហៅធុង) បើកលេងរៀរាល់ល្ងាចសៅអាទិត្យ គ្មានអ្នកបង្ក្រាបនោះទេ។

ប្រភពដដែលបានបន្តទៀតថា ល្បែងមាន់ជល់នេះ មិនមែនទើបតែកើតមាននោះទេ គឺកើតមានជាយូរឆ្នាំមកហើយ ទើបតែពេលនេះត្រូវបានលោកអធិការបញ្ជាឲ្យកម្លាំងចុះបង្ក្រាបហើយ ដើម្បីភូមិឃុំមានសុវត្ថិភាព និងសូមឲ្យលោកអធិការបង្ក្រាបនៅល្បែងភ្នាល់មាន់ តាមអុីនធើណេក នៅចំណុចផ្ទះខាងលើ ដើម្បីចៀសវាងកើតអំពើហិង្សាក្នុងគ្រួសារ និងបង្កអសន្តិសុខដល់មួលដ្ឋាន និងសង្គមជាតិ ។

តាមការឲ្យដឹងពីរលោក សុផល បញ្ញា មេប៉ុស្តិ៍សេកុងបានឲ្យដឹងថា ក្នុងការបង្ក្រាបទីតាំងជល់មាន់ខាងលើ ត្រូវបានបែកការ មុនដោយកម្លាំងលោកជាប់រវល់ចុះស្រាវជ្រាវមួយករណីផ្សេងទៀត ទើបមានការយឺតយ៉ាវត្រូវបានក្រុមអ្នកលេងល្បែងប្រជល់មាន់ទាំងនោះ រត់គេចខ្លួនបាត់អស់ បន្សល់តែវត្ថុតាងមួយចំនួនរួមមានៈ កៅស៊ូព័ទ្ធសង្វៀន១ខ្សែ កៅអី៥ កៅស៊ូអាប៉ោង និងកំណល់ចានអាប៉ោង១ មាន់១ក្បាល កន្ទ្រកដាក់មាន់ពីរ រួមនឹងវត្ថុតាងសេស សល់ត្រូវបានដុតកម្ទេចចោល ។

លោកបន្តទៀតថា ការបង្ក្រាបទីតាំងជល់មាន់ខាងលើ ដោយមានការបញ្ជាផ្ទាល់ពីអធិការ ជីម អេន ។ លោកថា នឹងបន្តបង្ក្រាបឲ្យអស់រាល់បទល្មើសល្បែងស៊ីសងទាំងឡាយដែលកើតមាន នៅក្នុងទឹកដីស្រុកសៀមប៉ាងមិនឲ្យមានបន្តទៀតឡើយ ៕ មាស សុផាត


ចែករំលែក៖