ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចាប់ខ្លួនបានអតីតប្តី ខណៈដែលចាក់សាំងដុតផ្ទះប្រពន្ធដើម បណ្តាលឱ្យរបួសធ្ងន់២នាក់

ចែករំលែក៖

 

ខេត្តសៀមរាប៖ ប្តីដើមចាក់សាំងដុតផ្ទះប្រពន្ធដើម បណ្តាលឱ្យរបួសធ្ងន់២នាក់ ហេតុការនេះបានបង្កឱ្យឆេះផ្ទះទាំងកណ្តាលយប់ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយកើតសមត្ថកិច្ចចម្រុះរួមមានកំលាំងកងរាជអាវុធហត្ថស្រុកប្រាសាទបាគង,នគរបាលមូលដ្ឋាន និងប្រជាការពារភូមិ បានសហការគ្នាចុះត្បាតតាមព្រៃ ពេញ១យប់ តែមិនឃើញរហូតដល់ វេលាម៉ោង៣ និង ៥០នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ប្រទះឃើញជនសង្ស័យបានដើរចេញពីព្រៃ ក៏នាំគ្នាឡោមព័ន្ធ ចាប់បានរួច បញ្ជូនមកកាន់ស្នងការខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនសង្ស័យ ឈ្មោះ សុខ ហេង អាយុ៣៥ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយ ជនសង្ស័យ អតីតជាប្តីដើម ខណៈប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងដេកជាមួយប្ដីក្រោយ នៅក្នុងផ្ទះទាំងយប់ ធ្វើឱ្យមានកំហឹងក្នុងខ្លួនពុះកញ្ជ្រោល ដោយសារស្រវឹងស្រាផង ទើបធ្វើឱ្យរូបគេ មានការប្រចណ្ឌ​ឡើង ក៏បានទៅទិញសាំងទាំងយប់មកចាក់ដុតផ្ទះ ដើម្បីសម្លាប់ទាំង២នាក់ តែមិនស្លាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀប​ចំ​សំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ចាត់ការតាមផ្លូវ​ច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖