ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តកំពុងឆ្លងផ្លូវរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖​ មនុស្សប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនទៅង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូមួយគ្រឿងឌុបគ្នា​ក្នុងល្បឿនលឿនហើយជ្រុលបុករថយន្តបើកឆ្លងផ្លូវ​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧​ នៅចំណុចមុខបូរីពិភពថ្មី​ ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ រថយន្តម៉ាក morning​ ពណ៌ខៀខ្ចី​ ពាក់ស្លាកលេខ ភ្នំពេញ2 AM 3035 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង​ ក្នុងទិសដៅពីកើតទៅលិច​ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែស៊ីញ៉ូបត់ឆ្វេងបំណងចូលក្នុងបូរីពិភពថ្មី ពេលបើកមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូហុងដាឌ្រឹមសង់ ស៊េរីឆ្នាំ២០០៨​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y 6032 ​បើកបរដោយបុរសម្នាក់ និងឌុបនារីចំនួន៣នាក់ទៀតពីក្រោយបើកក្នុងល្បឿនលឿន ទើបចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តចំពីចំហៀងក្បាលរថយន្តបណ្តោអោយបោកខ្ទប់ និងរថយន្តរងរបួសធ្ងន់ ស្រាល​ ចំណែកម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណុំ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម រីឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖