ព័ត៌មានទាន់ហេតុការណ៍៖

មាស សម្ផស្ស បដិសេធវិលរកអតីតស្វាមីវិញ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងស្នេហ៍លែងលះប្តី របស់តារាសម្តែង មាស សម្ផស្ស បានផ្ទុះឡើងកាលពីជាងមួយខែមុននេះ ប៉ុន្តែស្ងាត់ៗ លេចចេញដំណឹងនៃការផ្សះផ្សាគ្នាវិញ។ ទោះជាយ៉ាងណា តារាស្រីរូបនេះបានចេញមុខច្រើនចោលដំណឹងវិលរកអតីតស្វាមីនេះ ។

កន្លងមកតារាសម្ដែងនាង មាស សម្ផស្ស ធ្លាប់បង្ហើបប្រាប់អ្នកគាំទ្រថា នឹងចូលរោងការក្នុងឆ្នាំ២០១៧នេះ ជាមួយអាណិកជនខ្មែរនៅអាមេរិក គឺលោកលុយ វីលៀម ដែលនាងបានចុះសំបុត្រអាពាហ៍ពាហ៍ ក្លាយជាប្ដីប្រពន្ធរួចហើយ កាលពីពេលថ្មីៗកន្លងទៅ។ យ៉ាងណាក្ដីរំពឹងប្រែជារលាយសូន្យទៅវិញ ក្រោយពីនាងដឹងរឿងអតីតស្វាមីលួចទាក់ទងស្រីផ្សេងៗជាច្រើនទៀត រហូតទ្រាំលែងបានសម្រេចដាក់ពាក្យប្ដឹងលែងលះនាពេលនេះ ។

ចំណងស្នេហ៍មានអេតាស៊ីវិលរបស់មាស សម្ផស្ស បានដើរដល់ផ្លូវទាល់ហើយ កាលពីពេលកន្លងទៅ គ្រាដែលភាគីខាងស្រីចោទថា ប្តីនាងបានលួចទាក់ទងជាមួយស្រីផ្សេងជាច្រើននាក់ រហូតនាងដាច់ចិត្តទម្លាយ និងដាក់ពាក្យបណ្តឹងលែងលះ ។ តារាសម្ដែងនាងមាស សម្ផស្ស បាននិយាយថា នាងពិតជាល្ងង់ខ្លាំងណាស់ ប្រសិនបើព្រមទទួលការត្រូវរ៉ូវគ្នាឡើងវិញ ជាមួយអតីតស្វាមីគឺលោកលុយ វីលៀម ដែលជាអណិកជនខ្មែរនៅអាមេរិក ។

ការលើកឡើងដូច្នេះ បន្ទាប់ពីអ្នកនាងឆ្អែតចិត្តជាមួយអតីតស្វាមី ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយ ប៉ុន្តែមិនទាន់រៀបការផងអតីតស្វាមីរូបនេះបានលួចទាក់ទងស្រីផ្សេងជាច្រើននាក់ រហូតដល់នាងទ្រាំលែងបានសម្រេចដាក់ពាក្យប្ដឹងសុំលែងលះ ។

មាស សម្ផស្ស បញ្ជាក់ថា នាងឆ្អែតចិត្តហើយចំពោះទង្វើគាត់ (អតីតស្វាមី) ធ្វើដាក់នាង ហើយ នាងនឹងឡើងតុលាការចុងក្រោយនាពេលឆាប់ៗដើម្បីធ្វើយ៉ាងណាឱ្យរឿងនេះដាច់ស្រឡះដោយមិនចង់ទុកនៅយូរបន្តទៀតឡើយ ។ តារាសម្ដែងរូបនេះ លើកឡើងថា រឿងនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការងារសិល្បៈរបស់ខ្លួនដែលកំពុងមមាញឹកនាពេលបច្ចុប្បន្ន ។ នាងចង់ពង្រឹងការងារសិល្បៈឱ្យកាន់តែខ្លាំងឡើងថែមទៀតដើម្បីបំភ្លេចរឿងអតីតកាលដែលបានកើតឡើង ។ នាងបានអះអាងថា មានតែអាជីពជាអ្នកសិល្បៈទេ ទើបធ្វើឱ្យនាងអាចបំភ្លេចរឿងស្នេហានេះបាន ៕ វឌ្ឍនា

 


ចែករំលែក៖