ព័ត៌មានទាន់ហេតុការណ៍៖

វត្តសាមគ្គីរង្សី ធ្វើពិធីសម្ភោធ ព្រះរមចេតិយ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ភាគច្រើននណាក៏ធ្លាប់បានស្គាល់ និងបានដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ពិសេស ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម (Facebook) គឺជាវត្តខ្មែរកម្ពុជាក្រោម ដែលមាននិន្ននាការមិនស្របជាមួយនឹងរាជរដ្ឋាភាបាលកម្ពុជា ត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងសង្កាត់ ។

កាលពីរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមាមជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងចេតិយដ៏ធំមួយ ដើម្បីទីតម្កល់ព្រះអដ្ឋិរបស់ព្រះអតីតព្រះគ្រូចៅអធិការវត្តគ្រប់ជំនាន់ និងជាប្រយោជន៍សម្រាប់ប្រជាពុទ្ធបរិស័ទ្ធទូទៅទាំងទីជិតទីឆ្ងាយ ដើម្បីប្រើប្រាស់ជាទីកម្កល់ធាតុរបស់ របស់ញាតិ ជីដូន ជីតា ។ល។ នៃប្រជាសាសនិកទូទៅទាំងអស់ ។

ថ្លែងក្នុងពិធីសម្ពោធនោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖ វត្តសាមគ្គីរង្សី គឺជាវត្តមួយស្ថិតក្នុងចំណោមវត្តទាំង០៧ទៀតក្នុងខណ្ឌមានជ័យ ដែលប្រជាពុទ្ធបរិស័ទ្ធភាគច្រើនក៏បានដឹង និងបានស្គាល់ថា គឺជាវត្តដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាល ពិសេស នៅក្នុងអាណត្តិទី៣ ទី៤ និងការរៀបចំបង្កើតរដ្ឋាភិបាលនៅក្នុងអាណត្តិទី៥នេះ ដែលក្នុងនោះមានព្រះសង្ឃភាគច្រើនតែងតែបានចូលរួមគ្រប់សកម្មភាពទាំងអស់ជាមួយគណបក្សនយោយបាយ និងអង្គការសង្គមស៊ីវិលនានាមិនស្របនឹងរដ្ឋាភិបាល ប្រឆាំង ទាមទារនឹងកិច្ចការងាររបស់រាជរដ្ឋាភិបាល លាបពណ៌រាជរដ្ឋាភិបាលជាដើម—។

ដោយឡែកចំពោះនៅទីអារាមនៃវត្តនេះវិញ ក៏តែងតែមានការប្រមូលផ្តុំប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាអោយចូលមកស្នាក់នៅក្នុងវត្តនេះ ដើម្បីទាមទារអោយក្រសួង ស្ថាប័ន សហគមន៍ជាតិ អន្តរជាតិ ជួយដោះស្រាយបញ្ហាដីធ្លីនៅឯមូលដ្ឋាននៃខេត្តនីមួយៗជាបន្តបន្ទាប់ តាមរយៈក្រុមសកម្មជនដីធ្លីដែលជាក្រុមមួយមានការរៀបចំ និងចាត់តាំងដោយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមិនស្របនឹងរដ្ឋាភិបាល ។

ប៉ុន្តែកន្លងមក អាជ្ញាធរមិនដែលចាត់ទុកថា វត្តនេះ ក៏ដូចជាព្រះសង្ឃ និងពលរដ្ឋដែលចូលមកស្នាក់នៅក្នុងវត្តនេះ ជាក្រុមមួយផ្សេងនោះទេ រាជរដ្ឋាភិបាល និងអាជ្ញាធរតែងបានចាត់ទុកថា ព្រះសង្ឃទាំងអស់ និងអ្នកទាមទារទាំងឡាយដែលចូលមកស្នាក់នៅក្នុងវត្តនេះ គឺជាកម្លាំងចលករមួយក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនអាចខ្វះបាន បើទោះពេលខ្លះ មានការលើសលោះដោយកាយវិកា និងពាក្យសម្តីដាក់គ្នាបែបណាក៏ដោយ យើងមានការយល់ចិត្តគ្នាបានច្រើន ។

អាជ្ញាធរសង្ឃឹមថា វត្តនេះនឹងបន្តចូលរួមជីវភាពសង្គមជាមួយរាជរដ្ឋាភិបាលអោយបានខ្លាំងក្លាជាងនេះជាបន្តទៀត ដើម្បីធានាបាននូវសុខដុមរមនារបស់ជាតិ និងប្រជាជនទាំងអស់អស់គ្នា ។

លោកអភិបាលខណ្ឌក៏បានគូសបញ្ជាក់ទៀតថា កន្លងមកលោកគ្រូចៅអធិការវត្តព្រះនាម ថាច់ ហាសំអាង បានតែងតែស្នើសុំមកអាជ្ញាធរខណ្ឌមានជ័យ ចូលរួមគ្រប់កម្មវិធីបុណ្យឆ្លងសមិទ្ធផលរបស់វត្ត និងក្នុងពិធីបុណ្យប្រពៃជាតិធំៗ នៅគ្រប៉សកម្មភាពទាំងអស់ ក៏ដូចជាសកម្មភាពដាក់សម្ពោធនូវព្រះបរមចេតិយនាថ្ងៃនេះ គឺជាសរបញ្ជាក់អោយឃើញពីការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលយ៉ាងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាសវៃប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖