ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដែលអតីតប្តីដើមចាក់សាំងដុតផ្ទះប៉ុនសម្លាប់នោះបានស្លាប់​ហើយ​ ចំណែកប្តីក្រោយ កំពុងជួយសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្តីដែលអតីតប្តីដើមចាក់សាំងដុតផ្ទះប៉ុនប៉នសម្លាប់ទាំង២នាក់ប្តីក្រោយនោះ មានឈ្មោះ វ៉ាង ព អាយុ៣៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីយប់ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៧ ខណៈនេះត្រូវក្រុមគ្រួសារដឹកយកមក​ធ្វើ​បុណ្យនៅផ្ទះ ក្នុងភូមិគោកធ្លក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបវិ ញ​ហើយ។​ ចំណែកប្តីក្រោយ កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាពធ្ងន់នៅឡើយក្នុងមន្ទីរពេទ្យបង្អែ ក​ខេត្ត​សៀម​​រាប ។

បើតាមការឱ្យដឹងពីក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាបនៅរសៀល ទី១៦ ខែឧសភា ឆ្នាំ២០១៧ ថា អាការរបស់បុរស ឈ្មោះ យ៉ង់ បូរ៉ា អាយុ៥១ឆ្នាំ ដែលត្រូវជាប្តីក្រោយនោះ កំពុង​ស្ថិតនៅក្នុងការតាមដាននៅឡើយ ព្រោះជំងឺនេះវា ធ្ងន់ណាស់ ដោយសាររលាក​ពេញខ្លួន។​

ប្រភពពីក្រុមគ្រូពេទ្យបន្តថា ការតាមនេះ មកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថាន​ភាពជំងឺ ហាក់បីដូចជានៅមិនទាន់ធូរស្រាលនៅឡើយ ខណៈនេះក្រុម​គ្រូពេទ្យកំពុង​ដុត​ដៃ ដុតជើង ដើម្បីជួយសង្គ្រោះ(ជនរងគ្រោះ)ឱ្យអស់ពីកម្លាំងកាយ ព្រោះថ្នាក់ដឹកនាំ​បានយកចិត្តទុកដាក់ណាស់ មិនឱ្យគ្រូពេទ្យណាម្នាក់ ធ្វេសប្រហែសឡើយ ចំពោះអ្នកជំងឺទាំង អស់​នោះ មិនថា ស្រាល ឬ ធ្ងន់ឡើយ ។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ថា អតីត ប្តី ដើម ដែលបានយកសាំង មកចាក់ដុតផ្ទះ ប៉ុនប៉ង សម្លាប់ ២នាក់ប្តី​ប្រពន្វ នោះ ត្រូវ​បានតុលាការសម្រេច ឱ្យជាប់គុកអស់មួយជីវិត ដែលចោទពីបទ ឃាតកម្ម​គិត​ទុកជាមុន ប្រព្រឹត្តិនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាល​ពីថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ​មាត្រា២០០​នៃក្រមព្រហ្មទណ្ឌ។

ប្រភពបន្តថា ជនសង្ស័យ(អតីតប្តីដើម)ឈ្មោះ សុខ ហេង អាយុ៣៣ឆ្នាំ មុខរបរជាងឈើ ជាជនជាតិវៀតណាម មានទីកន្លែងកំណើតភូមិព្រៃ ឃុំជើងព្រៃ ស្រុកប ឆាយខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានប្រពន្ធឈ្មោះ វ៉ាង ព អាយុ៣៥ឆ្នាំ មានកូនស្រី ម្នាក់អាយុ១០ឆ្នាំ ចេញដោយ លោក លឹម សុគន្ធារ៉ា ចៅ ក្រម ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៥ ​ខែឧសភា​ឆ្នាំ២០១៧ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖