ខេត្តកណ្តាល៖ មានបុរសម្នាក់បានសមេ្រចចិត្តចងកសម្លាប់ខ្លួនកើតហេតុថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៣ទៀបភ្លឺ នៅត្រង់ចំណុចនៅលើ ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជ្រោយតាប៉ា ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ស្រេង សារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ(ស្លាប់) មុខរបរកសិករ និងរស់នៅភូមិ ឃុំកើតហេតុ ។
លោក វ៉េ កុសល នាយប៉ុស្តិ៍គគីរបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ ឈ្មោះស្រេង សាវឿន ភេទស្រី អាយុ៣៧ឆ្នាំ (ត្រូវជាបងបង្កើតជនរងគ្រោះ) និងដេកខាងក្រោមផ្ទះជាប្រចាំ ដោយឡែកជនរងគ្រោះដេកនៅលើផ្ទះរាល់យប់ នៅពេលបងស្រីដឹងខ្លួនឡើង ឃើញអំពូលភ្លឺ និងមានការងឿងឆ្ងល់បានឡើងទៅផ្ទះ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅថ្នឹមផ្ទះបាយស្លាប់បាត់ទៅហើយ ។
លោក វ៉េង កុសលបានបន្តថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្តកន្លងមក ជនរងគ្រោះបើករថយន្តហើយមានគ្រោះចរាចរណ៍ ក៏ឈប់បើករថយន្តហើយធ្លាក់ខ្លួនឈឺមកសម្រាកនៅផ្ទះជាមួយបង ស្រាប់តែចងកសម្លាប់ខ្លួនតែម្តង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បច្ចេក ទេស ស្រុកបានចុះទៅត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សុខ ខេមរ៉ា