ខេតកតពោធិ៍សាត់៖ ថ្លែងនៅចំពោះមុខសកម្មជន ៧៦០ នាក់ មកពី៤៣ ភូមិ និង៥ ស្រុក ទូទាំងខេត្តពោធិសាត់ ដែល ជាថ្នាក់ដឹកនាំ សមាជិក នៃ គណៈ ចលនាសាសនិកឥស្លាមរបស់ CPP ដែលចេញពីខ្សែបណ្តោយរបស់គណៈដឹកនាំជាន់ខ្ពស់នៃ សាសនាឥស្លាមកម្ពុជា លោកគ្រូ អ្នកគ្រូខ្មែរ ឥស្លាមទូទាំងខេត្ត និងយុវជនមុស្លិម លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ ចលនាសាសនិក ឥស្លាមរបស់CPP បានលេីកឡេីងថា៖ បេីមិនមានគណបក្សប្រជាជនកម្ពុជា ក៏មិនមានរដ្ឋាភិបាលល្អ បេីមិនមានរដ្ឋាភិបាលដ៏ល្អ ក៏មិនមានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដែរ “។ មានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅឯមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តពោធិសាត់ ដែល មានវត្តមានសហអធិបតី ដោយ លោក ខូយ សុខា សមាជិកគណៈកម្មាធិការកណ្តាលនិង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិសាត់ រួមជាមួយ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តពោធិសាត់។
បន្ទាប់ពីការអានសេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនា ដែលជាសកម្មជនគណបក្សប្រជាជនកម្ពុជា របស់ របស់ លោក ទូនី រ៉សេត អនុប្រធានប្រចាំការគណៈចលនាសាសនិកឥស្លាមCPP
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់បទបង្ហាញដោយសុទិដ្ឋិនិយមចំពោះភាពជឿនលឿនសមិទ្ធ ផលនានា គ្រប់វិស័យក្នុងខេត្តពោធិសាត់ ក្នុងនោះដែរអ្វីដែលពិសេសដែល លោកសង្កត់ធ្ងន់ គឺសុខសន្តិភាពរបស់ពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់CPP។
លោកបានលើកឡើងការប្រៀបធៀបនូវ រឿងជាក់ស្តែងនៅប្រទេសអាហ្វ្រិកកណ្តាល ដែលមានមិត្តភក្តិរបស់លោកផ្ទាល់ជាមេបញ្ជាការកងទ័ពមួកខៀវកម្ពុជាប្រចាំការនៅទីនោះ គឺថាអាហ្វ្រិកកណ្តាលមិនមែនជាប្រទេសក្រីក្រទេ គឺជាប្រទេសដែលសំបូរទៅដោយរ៉ែពេជ្រ ដែលចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សាពិភពលោក ប៉ុន្តែនៅពេលអសន្តិសុខឈានមកដល់ បច្ចុប្បន្ននេះ មាសពេជ្រទាំងឡាយលែងមានអ្វីសំខាន់សម្រាប់ពលរដ្ឋអាហ្វ្រិកកណ្តាលហេីយ រៀងរាល់ថ្ងៃគ្រប់គ្នាប្រាថ្នាចង់បានតែម្យាងគត់ គឺសុខសន្តិភាពដល់ពួកគេ ប៉ុន្តែនៅតែមិនអាចរកមកវិញបានឡេីយ ទោះបីមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិឲ្យ ឈរជេីងរក្សាសន្តិសុខជូនពួកគេយ៉ាងណាក្តី។
លោក ខូយ សុខា សមាជិកគណៈកម្មាធិការកណ្តាលនិង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិសាត់ បានថ្លែងនូវការកោតសរសើរដល់ លោក អូស្មាន ហាស្សាន់ ដែលទទួលរ៉ាប់រងកិច្ចការCPP ទូទាំងប្រទេសកម្ពុជា សម្រាប់សហគមន៍ខ្មែរឥស្លាម ហេីយជានិច្ចកាលតែងតែបានចូលរួលយ៉ាងសកម្មក្នុងការលេីកស្ទួយ និង យកចិត្តទុកដាក់ដល់សហគមន៍ខ្មែរឥស្លាមនៅខេត្តពោធិសាត់ទាំងមូល។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយសារតែការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាគណបក្សប្រជាជនកម្ពុជា មកលើវិស័យសាសនា ទេីបគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ត្រូវបានរៀបចំឡេីងវិញនៅឆ្នាំ២០០០ ដែលទទួលស្គាល់ដោយព្រះមហាក្សត្រ បន្ទាប់ពីស្ថាប័ន មួយនេះត្រូវបានបាត់បង់តាំងពីឆ្នាំ១៩៧០។ ស្ថាប័ននេះមានឋាណានុក្រមពីថ្នាក់លេីដល់ថ្នាក់ក្រោម ដែលមានឋានៈស្មេីនឹង គណៈសង្ឃទាំង២ គណៈ ហេីយសមាសភាពថ្នាក់ដឹកនាំគណៈដឹកនាំជាន់ខ្ពស់នេះ ក៏ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាម ដែលជាសកម្មជនរបស់គណ បក្សប្រជាជនកម្ពុជា។ លោកប្រធានគណៈចលនា ក៏បានសម្តែងការកោតសរសេីរយ៉ាងខ្លាំងដល់គណៈចលនាសាសនិកឥស្លាមCPP ខេត្តពោធិសាត់ ដែលធ្វេីអោយខេត្តរបស់ខ្លួនឈរលំដាប់លេខ១ នូវសម្លេងសាសនិកឥស្លាមដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងលទ្ឋផលបោះឆ្នោតសកលកាលពីឆ្នាំ២០១៣ កន្លងទៅ ដែលគិតជាមធ្យមភាគគឺមានជាង៨០% ប្រៀបធៀបនឹងសម្លេងគាំទ្ររបស់សហគមន៍ខ្មែរឥស្លាមនៅតាមបណ្តាខេត្តនានា។
លោកបានផ្តល់នូវកម្លាំងចិត្តជូនអង្គពិធីដែលជាសកម្មជន នឹង រក្សាចំណាត់ថ្នាក់នេះនៅជាប់ជារៀងរហូតហើយទទួលបានភាគរយនៃសម្លេងគាំទ្រCPP កាន់តែខ្ពស់ឡេីងថែមទៀត ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹង ប្រព្រឹត្តទៅជាងកន្លះខែទៀតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះក្តី និង ការបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខនេះផងដែរ ៕ សំរិត