ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារកំពុងសាងសង់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់ម្នាក់ រអិលជើងធ្លាក់ពីលើកាំជណ្ដើរបណ្ដាលឲ្យធ្លាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនរងគ្រោះខាងលើមានឈ្មោះ ម៉េង អាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់ខាងលើ ហើយស្នាក់នៅកន្លែងកើត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយ និងមិត្តភក្ដិបានអង្គុយផឹកស៊ីជុំគ្នានៅជាន់ខាងក្រោម ស្រាប់តែភ្លាមៗនោះជនរងគ្រោះបានឡើងទៅជាន់ខាងលើ ដោយសារតែអគារទើបនិងសាងសង់មិនទាន់មានប្រព័ន្ធភ្លើងត្រឹម ដោយក្នុងស្ថានភាពងងឹត ខណៈនោះជនរងគ្រោះទំនងជាជាន់ជណ្ដើរខុសបានរអិលធ្លាក់ចុះមកក្រោម ដែលមានកំពស់ប្រហែសជា៤ ទៅ ៥ម៉ែត្របណ្ដាលឲ្យររងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗ មិត្ដភក្តិរបស់ជនរងគ្រោះបានហៅរថយន្ដសង្គ្រោះបន្ទាន់មកយកជនរងគ្រោះ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះភ្លាមៗ ៕ស តារា


ចែករំលែក៖