ព័ត៌មានទាន់ហេតុការណ៍៖

Vietjet បើកផ្លូវហោះហើរហាណូយ-សិង្ហបុរីជាមួយការសម្តែងរាំជាក្រុមក្នុងហ្វូងមហាជន

ចែករំលែក៖

សិង្ហបុរី៖ នៅឯអាកាសយានដ្ឋានChangi ប្រទេសសិង្ហបុរីក្រុមហ៊ុនអាកាសចរណ៍Vietjet បានរៀបចំការសម្តែងរាំជាក្រុមក្នុងហ្វូងមហាជនដើម្បីធ្វើការអបអរសាទរដល់ការសម្ពោធផ្លូវហោះហើរហាណូយ-សិង្ហបុរីក៏ដូចជាធ្វើការស្វាគមន៍អ្នកដំណើរដំបូងបំផុតនៃជើងហោះហើរនេះក្រោមអធិបតីភាពនៃក្រុមនាយកក្រុមហ៊ុននិងអ្នកដំណើរនានានៅអាកាសយានដ្ឋានChangi។

អ្នកដំណើរទាំងអស់ទទួលបានអំណោយយ៉ាងស្រស់ស្អាតពីក្រុមអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនVietjet ។ផ្លូវហោះហើរថ្មីនេះត្រូវបានគេរំពឹងថានឹងបំពេញតាមតម្រូវការកើនឡើងនៃភ្ញៀវទេសចរណ៍ឯកជនអ្នកដំណើរអ្នកជំនួញក៏ដូចជាដើម្បីជំរុញពាណិជ្ជកម្មនិងធ្វើសមាហរណកម្មក្នុងតំបន់។

នាឱកាសនេះផងដែរក្រុមហ៊ុនVietjet បានធ្វើការផ្តល់ជូនពិសេសរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៧-២៨ខែសីហាឆ្នាំ២០១៧ដែលអនុវត្តសម្រាប់ផ្លូវហោះហើរថ្មីនេះដោយតម្លៃសំបុត្រគឺមិនត្រូវបានគិតថ្លៃឡើយ។ពេលវេលាសម្រាប់កក់គឺចាប់ពីម៉ោង១២ថ្ងៃត្រង់ (GMT+7) ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧រហូតដល់ម៉ោង២៣:៥៩ (GMT+7) ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៧នៅក្នុងគេហទំព័រwww.vietjetair.com ហើយរយៈពេលធ្វើដំណើរគឺផ្តល់ជូនចាប់ពីថ្ងៃថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧រហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ (មិនគិតបញ្ចូលថ្ងៃឈប់សម្រាក)។

ជើងហោះហើរហាណូយ-សិង្ហបុរីគឺប្រតិបត្តិការជារៀងរាល់ថ្ងៃដោយក្នុងមួយជើងគឺមានរយៈពេល២ម៉ោង៥៥នាទី។ជើងហោះហើរចេញពីហាណូយគឺចាប់ផ្តើមហោះនៅម៉ោង១០ (ម៉ោងក្នុងស្រុក) និងមកដល់សិង្ហបុរីនៅម៉ោង១៣:៥៥នាទី (ម៉ោងក្នុងស្រុក)។ជើងហោះហើរត្រលប់មកវិញគឺចាកចេញនៅម៉ោង១៤:៥៥និងចុះចតនៅហាណូយម៉ោង១៦:៥០នាទី។

ពេលនេះអ្នកអាចធ្វើការកក់សំបុត្រយន្តហោះសម្រាប់ជើងហោះហើរថ្មីនេះរួមគ្នាជាមួយប្រូម៉ូស្សិនប្រចាំថ្ងៃរបស់ក្រុមហ៊ុនចាប់ពីម៉ោង១២:០០រហូតដល់ម៉ោង១៤:០០ (GMT+7) ដោយចូលទៅកាន់គេហទំព័រwww.vietjetair.com (អាចប្រើជាមួយទូរសព្ទឆ្លាតវៃដោយចូលទៅកាន់https://m.vietjetair.com) ឬចូលទៅក្នុងហ្វេសប៊ុករបស់ក្រុមហ៊ុនwww.facebook.com/vietjetvietnam (លោកអ្នកគ្រាន់តែចុចប៊ូតុង“Booking”) ឬអាចទូរសព្ទទៅកាន់លេខ19001886ឬអញ្ជើញមកកាន់ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុនVietjet នៅទូទាំងប្រទេស។ការទូទាត់ប្រាក់អាចធ្វើបានយ៉ាងងាយជាមួយកាតឥណទាននិងកាតឥណពន្ធVisa, MasterCard, JCB, KCP និងAmerican Express និងកាតATM ដែលចេញដោយធនាគារវៀតណាមទាំង២៩ដែលបានចុះបញ្ជីជាមួយនឹងសេវាកម្មធនាគារតាមអ៊ីនធើណេត។

ជាមួយនឹងសេវាកម្មគុណភាពខ្ពស់និងការលក់សំបុត្រតម្លៃទាបពិសេសនិងសំបុត្រថ្នាក់ចម្រុះជាច្រើនក្រុមហ៊ុនVietJet ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏រីករាយអមជាមួយក្រុមការងារបម្រើលើយន្តហោះដ៏រួសរាយរាក់ទាក់កៅអីអង្គុយដ៏មានផាសុកភាពអាហារក្តៅៗឈ្ងុយឆ្ងាញ់និងកម្មវិធីសប្បាយៗពោរពេញដោយការភ្ញាក់ផ្អើលដែលក្រុមហ៊ុនបានរៀបចំក្នុងអំឡុងពេលហោះហើរ៕ ហេង សូរិយា


ចែករំលែក៖