ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់ម៉ូតូឌុបនិងកង់បីស៊ីក្លូ និងកម្មករស៊ិនទ្រីបានទទួលសេវាពិនិត្យសុខភាព និងហូបអាហារ១ពេល

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនអ្នកម៉ូតូឌុប ម៉ូតូកង់បី ធាក់ស៊ីក្លូ​ និង​ បុគ្គលិកក្រុមហ៊ុន​ ស៊ិនទ្រី ក្នុងមូលដ្ឋានខណ្ឌដូនពេញ បានទទួលបានការពិនិត្យសុខភាព និងពិសារអាហារសាមគ្គីថ្ងៃត្រង់ ពីកម្មវិធី “ស្រ្តីដេីម្បីពុកម៉ែបងប្អូន” ។

ពិធីនោះធ្វើឡើងនៅថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៧​ វេលាម៉ោង​ ០៧:០០នាទីព្រឹកក្រោមអធិបតីភាពលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងលោកស្រីក្នុងកម្ម​វិធី “ស្រ្តីដេីម្បីពុកម៉ែបងប្អូន​” ស្ថិតនៅក្នុងវត្តវិមានតេជះ​ ហៅស្រះចក ស្ថិត​នៅក្នុង​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ដែលរៀបចំដោយ​ កម្មវិធីស្រ្តីស.ស.យ.ក ​រាជធានីភ្នំពេញ​ ដោយមានការ​ឧបត្ថម្ភគាំទ្រពី​ លោកសាយ​ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និង​ ជាប្រធាន​ ស.ស.យ.ក រាជធានីភ្នំពេញ​ ដេីម្បីពិនិត្យសុខភាព​ ជូនលោកតា លោកពូដែលប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី ធាក់ស៊ីក្លូ បុគ្គលិកក្រុមហ៊ុន​ ស៊ិនទ្រី​ ក្នុងមូលដ្ឋានខណ្ឌដូនពេញ​។

ក្រោយពីពិនិត្យ​សុខភាពរួច​ ក្រុមងារបាន​ រៀបចំ​ជាអាហារសាមគ្គី ថ្ងៃត្រង់ជូនដល់ពួកគាត់ផងដែរ​ ក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌដូនពេញនិងលោកស្រីបានឧបត្ថម្ភថវិកាសម្រាប់រៀបចំកម្មវិធី​ ចំនួន ១,០០០,០០០រៀល​ ផងដែរ​៕ ស តារា


ចែករំលែក៖