ព័ត៌មានទាន់ហេតុការណ៍៖

សាសន៍ចិនស្រវឹងស្រាទាញកាំបិតប៉័ងតោ២ដើមដេញកាប់គេឯងផ្អើលម៉ាបុរីញូថោន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដោយសាតែបុរសជនជាតិចិនម្នាក់ ផឹកស្រាស្រវឹងហើយបានស្រែកឡូឡា ថែមទាំងទាញ់កាំបិតប៉័ងតោ២ដើម ដេញកាប់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ រត់ពេលក្នុងបុរីញូថោន ត្រូវសមត្ថកិច្ចចាប់មកប៉ុស្តិ៍នគរបាលចោមចៅ ។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១១យប់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុង បុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុ បុរសជនជាតិចិនបាន អង្គុយផឹកសុីនៅផ្ទះល្វែង ក្នុងបុរីញូថោន លុះពេលស្រវឹង ក៏ស្រែកឡូឡាជេរគេជេរឯង អុកឡុក និងបានយកកាំបិតប៉័ងតោ ០២ ដើមដេញកាប់ទាំងប្រជាពលរដ្ឋខ្មែរ និងចិនដែលរស់នៅក្បែរនោះ ផ្អើលពេញ​បុរី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ចាប់ជនបង្កមកដាក់នៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីសាកសួរ ។

ពេលដែលសមត្ថកិច្ចនាំជនបង្កទៅដល់ប៉ុស្តិ៍ ស្រាប់តែជននោះអុកឡុកផ្អើលពេញប៉ុស្តិ៍ម្តងទៀត ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ណោះអាសន្ន ៕ សុខាសែនជ័យ


ចែករំលែក៖