ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះសំណាក់មួយកន្លែងនៅសៀមរាបខូចខាតសរុប១០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ អតីតផ្ទះសំណាក់យោធាបានជួលឲ្យ​ជនជាតិអង់គ្លេស មិនទាន់បានចូលនូវផង ស្រាប់តែភ្លើងឆេះម៉ត់ តែគ្មានអ្នកណារងរបួស ឬ ឆេះឆ្លងផ្ទះអ្នកជិតខាងឡើយ បង្កឲ្យ​មានករភ្ញាក់ផ្អើលពេញក្រុងសៀមរាប ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជាប់របងផ្ទះអង្កការ គ ថ្លង់ ផ្ទះលេខ០២៧៧ ក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

បើតាមសាក្សីអ្នកនៅជិតខាងបានប្រាប់ថា ពួកគាត់​បានឃើញ​ភ្លើង​ឆេះចេញពីផ្ទះជាន់លើដែលចាក់សោរចោល​ ពុំមានមនុស្សនៅទើបពួកគាត់សម្រេចចិត្តនាំគ្នាទាញស៊ីយ៉ូបាញ់ចេញពីផ្ទះរបស់​ពួកគាត់​តែម្តង​ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ក្រោយមកសមត្ថកិច្ចចម្រុះ បានបើករថយន្ត​ពន្លត់​អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ប៉ុន្តែអកុសលភ្លើងឆេះខ្ទេចអស់ហើយ ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្ត ពន្លត់​អគ្គិ​ភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ៩ ឡាន (ធំ៧ តូច ២) បាញ់​អស់ទឹក​ចំនួន ១៤ឡាន និង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ចំនួន៥ឡាន(ធំ៤ តូច១)​បាន​បាញ់ទឹកអស់ចំនួន១៣ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរា មាន រថ​យ​ន្ត​ពន្លត់អគ្គីភ័យ ចំនួន២ឡាន បាញ់ទឹកអស់ទាំង២ឡាន ។

ប្រភពបានបញ្ជាក់ថា ម្នាស់ផ្ទះឈ្មោះ អ៊ូច នី រ័ត្ន ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរយាធា មានទី​លំ​នៅភូមិកើតហេតុខាងលើ បច្ចុប្បន្ន ទើបនឹងធ្វើកិច្ចសន្យាជួលផ្ទះដែលមានទំហំ ១០ ម៉ែត្រ គុណ ១៦ម៉ែត្រ ធ្វើអំពីថ្ម ក្រោម ឈើ លើ ទៅឲ្យ​ ជនជាតិអង្គគ្លេស មិនទាន់​បានចូល​នៅផង ទើបតែ​នាំ​គ្នាមកជួសជុល និងរៀបចំចូលនៅ ស្រា​ប់ តែពួកគាត់ ដែលជួល​នោះ​បានចាក់​សោចោល​ អត់​បិតបារ៉ែតភ្លើង​ ក៏មានបញ្ហា​នេះកើត​ឡើងតែម្តង។​

មូលហេតុនៃការឆេះនេះ គឺ​បណ្តាលមកពី​ទុស្សេខ្សែភ្លើង ។ មកដល់ម៉ោងប្រមាណជាង៦និង៣០នាទីព្រលប់ ត្រូវ​បានរថយន្តពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់បានដោយជោគជ័យ ហើយចំពោះការខូចខាត​អស់​ទាំងស្រុងនោះមាន៖​ផ្ទះឆេះ​អស់១ខ្នង ខូចខាតទាំងស្រុង និង ទ្រព្យសម្បត្តិ​ទុកនៅក្នុងផ្ទះ​នោះ​ឆេះអស់មួយចំនួនធំ រីឯ ​ការខូចខាត អស់ទាំងស្រុងនោះ គិតជាទឹកប្រាក់នោះ អស់ប្រមាណ ជាង១០ម៉ឺនដុល្លា​រ៕ ប៊ុន រិទ្ធី


ចែករំលែក៖