ខេត្តសៀមរាប៖ អតីតផ្ទះសំណាក់យោធាបានជួលឲ្យជនជាតិអង់គ្លេស មិនទាន់បានចូលនូវផង ស្រាប់តែភ្លើងឆេះម៉ត់ តែគ្មានអ្នកណារងរបួស ឬ ឆេះឆ្លងផ្ទះអ្នកជិតខាងឡើយ បង្កឲ្យមានករភ្ញាក់ផ្អើលពេញក្រុងសៀមរាប ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជាប់របងផ្ទះអង្កការ គ ថ្លង់ ផ្ទះលេខ០២៧៧ ក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បើតាមសាក្សីអ្នកនៅជិតខាងបានប្រាប់ថា ពួកគាត់បានឃើញភ្លើងឆេះចេញពីផ្ទះជាន់លើដែលចាក់សោរចោល ពុំមានមនុស្សនៅទើបពួកគាត់សម្រេចចិត្តនាំគ្នាទាញស៊ីយ៉ូបាញ់ចេញពីផ្ទះរបស់ពួកគាត់តែម្តង រួចរាយការណ៍ប្រាប់សមត្ថកិច្ច ក្រោយមកសមត្ថកិច្ចចម្រុះ បានបើករថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ប៉ុន្តែអកុសលភ្លើងឆេះខ្ទេចអស់ហើយ ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ៩ ឡាន (ធំ៧ តូច ២) បាញ់អស់ទឹកចំនួន ១៤ឡាន និង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ចំនួន៥ឡាន(ធំ៤ តូច១)បានបាញ់ទឹកអស់ចំនួន១៣ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរា មាន រថយន្តពន្លត់អគ្គីភ័យ ចំនួន២ឡាន បាញ់ទឹកអស់ទាំង២ឡាន ។
ប្រភពបានបញ្ជាក់ថា ម្នាស់ផ្ទះឈ្មោះ អ៊ូច នី រ័ត្ន ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរយាធា មានទីលំនៅភូមិកើតហេតុខាងលើ បច្ចុប្បន្ន ទើបនឹងធ្វើកិច្ចសន្យាជួលផ្ទះដែលមានទំហំ ១០ ម៉ែត្រ គុណ ១៦ម៉ែត្រ ធ្វើអំពីថ្ម ក្រោម ឈើ លើ ទៅឲ្យ ជនជាតិអង្គគ្លេស មិនទាន់បានចូលនៅផង ទើបតែនាំគ្នាមកជួសជុល និងរៀបចំចូលនៅ ស្រាប់ តែពួកគាត់ ដែលជួលនោះបានចាក់សោចោល អត់បិតបារ៉ែតភ្លើង ក៏មានបញ្ហានេះកើតឡើងតែម្តង។
មូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ។ មកដល់ម៉ោងប្រមាណជាង៦និង៣០នាទីព្រលប់ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់បានដោយជោគជ័យ ហើយចំពោះការខូចខាតអស់ទាំងស្រុងនោះមាន៖ផ្ទះឆេះអស់១ខ្នង ខូចខាតទាំងស្រុង និង ទ្រព្យសម្បត្តិទុកនៅក្នុងផ្ទះនោះឆេះអស់មួយចំនួនធំ រីឯ ការខូចខាត អស់ទាំងស្រុងនោះ គិតជាទឹកប្រាក់នោះ អស់ប្រមាណ ជាង១០ម៉ឺនដុល្លារ៕ ប៊ុន រិទ្ធី