ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមន្ត្រីម្នាក់ពីបទទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តតាកែវ៖ មន្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនពីបទទទួលផលចោរកម្មឋ ដែលហេតុការណ៍នេះធ្វើឡើង នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងស្រុកត្រាំងកក់ ខេត្តតាកែវ ។

ការឃាត់ខ្លួននេះបន្ទាប់ពីមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ជីវ ចាន់តារា និងបទបញ្ជាពីលោកស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានសហការជាមួយអធិការនគរបាលស្រុកបសេដ្ឋបានឃាត់ខ្លួនជនសង្ស័យ ដែលទទួលផលចោកម្មនេះតែម្តង ។

ជនសង្ស័យរូបនេះមានឈ្មោះ អំ សុវណ្ណ ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរជាមន្ត្រីនៅស្រុកត្រាំកក់ ដែលមានទីលំនៅភូមិទួលខ្លុង ឃុំអូសារាយ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួមជាមួយវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក Honda Dream C125ស៊េរី2015ពាក់ស្លាកលេខ ភ្នំពេញ 1DG-8608 ដែលពាក់ពន្ធ័ករណីលួចកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៧ នៅឃុំដំបូកខ្ពស់ ស្រុកបសេដ្ឋ ខេត្តកពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនអធិការនគរបាលស្រុកបសេដ្ឋដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖