ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ពាក់ព័ន្ធករណីវាយសម្លាប់យកម៉ូតូ ក្នុងចំណោមបក្ខពួកផ្សេងទៀតដែលកំពុងរត់គេចខ្លួន និងបាននាំមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ប្រភពរាយការណ៍ថា កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ផ្ទះរបស់ជនសង្ស័យ ភូមិ ឃុំខាងលើ ។
កម្លាំងជំនាញអធិការដ្ឋានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផុង ឃាត់មុខសញ្ញាម្នាក់ ឈ្មោ: ស៊ូ សុខនៅ ហៅព្រីង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដំបូកខ្ពស់ ឃុំ ផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួមនឹងវត្ថុតាងម៉ូតូ១គ្រឿងម៉ាក C 125 ពណ៌ខ្មៅ សេរី 2015 ស្លាកលេខ ភ្នំពេញ 1 DG 8608 លេខតួ 9425552 (ម៉ូតូជនរងគ្រោះ)ពាក់ព័ន្ធករណី វាយសម្លាប់យកម៉ូតូ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ប្រឡាយទឹកក្បែរលូ ក្នុងភូមិត្រពាំលាប ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ករណីនេះ សមត្ថកិច្ចកំពុងសួរចម្លើយរកបក្ខពួកប្រព្រឹត្តបន្ថែមទៀត និង កសាងសំណុំរឿងបញ្ជូនទៅស្នងការនគបាលខេត្តចាត់ការតាមនីតិវិធី ៕