ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប. ស្នើឲ្យបញ្ឈប់ជាបន្ទាន់អ្នករៀបចំការស្ទង់មតិបោះឆ្នោតនៅក្នុងហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការស្ទង់មតិលើបណ្តាញសង្គមហ្វេសប៊ុកដើម្បីជៀសវាងកុំឲ្យមហាជនភាន់ច្រឡំលើដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ ។

សេចក្តីអំពាវនាវរបស់ គ.ជ.ប. បានធ្វើ ឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ បង្ហាញថា ត្រូវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការស្ទង់មតិលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជៀសវាងកុំឲ្យមហាជនភាន់ច្រឡំលើដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែបើនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត គ.ជ.ប.នឹងចាត់វិធានការទៅតាមច្បាប់៕ សហការី


ចែករំលែក៖