ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លំាងបង្កឲ្យមានគ្រោះទឹកជំនន់និងបាក់ដីនៅប្រទេសមួយចំនួន តំបន់អាស៊ាន

ចែករំលែក៖

សម្ពាធទាប បានគ្រប់ដណ្តប ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅប្រទេសថៃ ឡាវ ស្រីលង្ការ ជាដើម បណ្តាលឲ្យមានគ្រោះបាក់ដី ទឹកជំនន់សម្លប់មនុស្សជាច្រើនផងដែរ ។

ជាក់ស្តែងនៅក្នុងប្រទេសស្រីលង្ការមានករណីបាក់ដី នៅតំបន់ភ្នំបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្ស៦នាក់ និងច្រើននាក់ទៀតបាត់ខ្លួន ។ ការហូរច្រោះបាក់ដី ត្រូវបានរាយការណ៍មកថា បានកើតឡើងនៅក្នុងតំបន់ Kosbawakaនិង Delpawattaក្នុងស្រុក Kalutara ។

យ៉ាងហោចណាស់មនុស្ស៦នាក់ បានបាត់បង់ជីវិត និងមនុស្ស២-៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីករណីបាក់ដី នៅតំបន់Bulathsinhala ស្ថិតក្នុងស្រុក Kalutara នៅភាគខាងត្បូង ប្រទេសស្រីលង្ការនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងលាយឡំនឹងខ្យល់បោកបក់ខ្លាំង ។ ប៉ូលិសបានបញ្ជាក់យ៉ាងដូច្នេះ ។

ប៉ូលិសបាននិយាយថា យោងតាមសេចក្តីរាយការណ៍មួយចំនួនថា មានមនុស្ស២-៣នាក់កំពុងបាត់ខ្លួននៅឡើយទេ ហើយក្រុមប្រតិបត្តិការជួួយសង្គ្រោះកំពុងស្រាវជ្រាវនៅទីតាំងខាងលើ ៕ ម៉ែវ សាធី


ចែករំលែក៖