សហគមន៍អឺរ៉ុបបានលើកឡើងនៅសំណើរ ទៅកាន់សមាជិករបស់ខ្លួនថា ពលរដ្ឋរបស់អង់គ្លេស នឹងត្រូវបានការពារផលប្រយោជន៍ បើទោះបីអង់គ្លេសបានចាកចេញពីអឺរ៉ុបហើយក្តី។
តាមសេចក្តីព្រាងច្បាប់របស់អឺរ៉ុបនឹងផ្តល់សិទ្ធិរស់នៅដូចដើមដល់ពលរដ្ឋ អង់គ្លេស ដែលកំពុងតែរស់នៅប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុប ។ កិច្ចពិភាក្សាស្តីពីការចាកចេញនោះ នឹងបន្តធ្វើឡើងនៅក្នុងទីក្រុងឡុងនាខែមិថុនាខាងមុខ។
គម្រោងខាងលើរបស់អឺរ៉ុបក្នុងគោលដៅការពារ ពលរដ្ឋអង់គ្លេង ជាង ៣លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅក្នុង២៧ប្រទេសក្នុងសហគមន៍អឺរ៉ុប ។
សេចក្តីព្រាងច្បាប់ខាងលើ នឹងត្រូវពិភាក្សាគ្នា នៅសប្តាហ៍ក្រោយក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុប។ ពលរដ្ឋអង់គ្លេសជាច្រើន ដែលចូលនិវត្តប៍ ត្រូវរស់នៅនិងទទួលប្រាក់និវត្តន៍ ក៏ដូចជាការធានារក្សាសុខាភិភាពរបស់សហគមន៍អឺរ៉ុប ។ ប្រសិនបើអឺរ៉ុប ធ្វើតានតឹង ពលរដ្ឋអង់គ្លេសរាប់សែននាក់ ត្រូវបាត់បង់ការរក្សាសុខភាព និងប្រាក់ចូលនិវត្តន៍។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីដែលជាបុគ្គល ត្រូវបានគេព្យាករណ៍ថា នឹងជាប់ឆ្នោត ជាបន្តទៀតនៅក្នុងការបោះឆ្នោត ថ្ងៃទី ៨ ខែមិថុនាខាងមុខ បានអំពាវនាវដល់អឺរ៉ុប មានការធានាដល់ពលរដ្ឋរបស់ខ្លួន «មានទៅមានមក» សម្រាប់ពលរដ្ឋ អង់គ្លេស និងអឺរ៉ុបដែលរស់នៅ ឆ្ងាយស្រុក។ ប៉ុន្តែសហគមន៍អឺរ៉ុបនឹងត្រូវពិភាក្សាបញ្ហានេះសារជាថ្មី លំអិតជាងនេះទៅតាមផ្លូវច្បាប់។
ការបោះឆ្នោតនៅអង់គ្លេសកន្លងមក ជាការបោះឆ្នោតពាក់កណ្តាលអាណត្តិប៉ុណ្ណោះ ដូច្នេះលោកស្រី Theresa May ជាប់ឆ្នោត ត្រូវដឹកនាំបន្តអាណត្តិពីអតីតនាយករដ្ឋមន្ត្រី កាមឺរ៉ុន ដែលលាលែងពីតំណែង ក្រោយបរាជ័យ ក្នុងការរក្សាអង់គ្លេសនៅជាសមាជិកអឺរ៉ុប៕ ម៉ែវ សាធី