ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌដង្កោនៅបន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០៣ខ្សែបន្ថែមទៀតក្នុងសង្កាត់ជើងឯក និងសង្កាត់ដង្កោ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង និងបេក្ខជនក្រុមប្រឹក្សាសង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន ០៦ខ្សែ ដាក់ប្រព័ន្ធលូចំនួន ០៤ខ្សែ និងជួសជុលលុបសំបុកមាន់ផ្លូវបេតុងចំនួន ០៣ខ្សែ ស្ថិតក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក ខណ្ឌដង្កោ។

គម្រោងដែលបានបើកការដ្ឋានស្ថាបនារួមមាន៖

-ស្ថាបនាផ្លូវបេតុងចំនួន ០៦ខ្សែ ប្រវែងសរុប ១០៥៧ម៉ែត្រ

-ដាក់ប្រព័ន្ធលូចំនួន ០៤ខ្សែ ប្រវែងសរុប ៤៩៦ម៉ែត្រ

-ជួសជុលលុបសំបុកមាន់ ផ្លូវបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ៦៨៦ម៉ែត្រ។

ក្នុងឱកាសនោះដែល​លោកអភិបាលខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយ នៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មី ០២ខ្សែន​ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាលបាន ផ្តាំផ្ញើរដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ ជាមួយគ្នាលោកអភិបាលក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕ ភារ៉ា ដង្កោ


ចែករំលែក៖