ខេត្តសៀមរាប៖ ផ្លូវគ្រួសក្រហម១ខ្សែប្រវែង៧០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ ដែលបានខូចខាត ពីកន្លងទៅ ដោយសារ រថយន្តធំៗ ដឹកធ្ងន់ បណ្តាលឱ្យក្រហុក ធំៗ ដែលត្រូវបានជួសជុល ផ្លូវបេនឡានចុងកៅស៊ូ ចាស់ តភ្ជាប់មក ហ្នឹង ផ្លូវនៅខាងក្រោយផ្សារលើធំថ្មី (ហៅ ផ្លូវ តា អុច)ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បី ឱ្យពលរដ្ឋប្រើប្រាស់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានដោយលោក អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង សូរ ប្លាតុង អភិបាលក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅអមសងខាងផ្លូវ ដែលបានចូលរួមផងដែរ។
តាមប្រសាសន៍របស់លោក សោ តារា មេភូមិតាវៀនបានប្រាប់ឱ្យដឹងថា ការជួសជុលផ្លូវ១ខ្សែនេះ គឺ ដោយមានវត្តមានលោកសូរ ប្លាតុង អភិបាលនៃគណអភិបាលក្រុងសៀមរាប រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់សាលាកំរើក ដឹកនាំដោយ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមពិនិត្យ និង ជួសជុលផ្លូវចំនួន១ខ្សែរប្រវែងចំនួន៧០០ម៉ែត្រ ក្នុងសង្កាត់សាលាកំរើក ដោយសារផ្លូវនោះពីមុន បានខូចខាត ជាច្រើនកន្លែង ចាប់ពីផ្លូវបេនឡានចាស់ទៅដល់ចំណុចផ្លូវខាងក្រោយផ្សារលើធំថ្មី(ហៅ ផ្លូវ តា អុច) និងរួចរាល់មុនពេលឆាប់ៗខាងមុខនេះ។
មានប្រសាស៍ក្នុងឱកាសនាពេលនោះដែរលោក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបថា ដោយមានការ សំណូមពរ ពីបងប្អូនប្រជាពលរដ្ឋ តាមរយះ សមាជិកក្រុមប្រឹក្សាសង្កាត់សាលាកំរើក តាមរយះរដ្ឋបាលក្រុងសៀមរាបលោក ក៏បានដឹកនាំគ្រឿងចក្រ ចាប់ផ្តើមជួសជុលផ្លូវគ្រោះក្រហម ១ខ្សែនេះ ដែលមានបណ្តោយប្រវែង ៧០០ ម៉ែត្រ និងទទឹង៦ម៉ែត្រ ជូនតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ករលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ របស់ពួកគាត់ផងដែរ។
ក្នុងនាមលោក ជា អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា បន្តការគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជន ដែលខំធ្វើ បំរើបងប្អូនប្រជាពលរដ្ឋពិតប្រាកដ ដើម្បីទទួលបានសន្តិភាព និងសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍន៍ បន្តទៅមុខទៀត៕ ប៊ុន រិទ្ធី