ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ហើយ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅខេត្តបន្ទាយមានជ័យ ជិត៣ពាន់នាក់ បានចាកចេញពីគណបក្សមួយនេះ ហើយសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
នេះបើតាមលោកអាត់ ខែម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោមការណែនាំសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំពីលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានធ្វើឲ្យថ្នាក់ដឹកនាំ និងសកម្មជនរបស់គណ បក្សប្រឆាំងយល់ច្បាស់ពីគោលនយោបាយ របស់បក្សកាន់អំណាច ដែលមិនបោកប្រាស់ ភូតភរដូចបក្សប្រឆាំងឡើយ។ ពោលគឺគណ បក្សប្រឆាំងមិនដែលបានធ្វើអ្វីសម្រេចជូន ពលរដ្ឋបានម្ដងនោះទេ មានតែយកសមិទ្ធ ផលរបស់បក្សកាន់អំណាចទៅអួតថារបស់ ខ្លួនតែប៉ុណ្ណោះ កត្តាទាំងនេះហើយ ដែល ធ្វើឲ្យសកម្មជនទាំងនោះភ្លឺភ្នែក និងងាកមក រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោកបន្ថែមថា ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងសកម្មជនទាំងនោះយ៉ាងរួសរាយរាក់ ទាក់ប្រកបដោយភាពកក់ក្ដី ដែលនេះ សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជន កម្ពុជាតែងតែបន្ទន់កាយចិត្តទទួលយក សមាជិកថ្មីជានិច្ច ដោយមិនប្រកាន់ពីនិន្នា ការនយោបាយចាស់ឡើយ។
បើតាមលោក អាត់ ខែម ក្រៅពីសកម្ម ជនរបស់គណបក្សសង្គ្រោះជាតិក៏នៅ មានគណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្ស ខ្មែររួបរួមជាតិដែរ ដែលបានចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាសរុបជិត ៣ពាន់នាក់។
សកម្មជនសមាជិកបានថ្លែងស្រដៀងៗ គ្នាថា ការចាកចេញនោះដែរ ទន្ទឹមដែល ថ្នាក់ដឹកនាំកំពូលគណបក្សប្រឆាំងមួយនេះ កំពុងមានរឿងអាស្រូវស្រីញី បែកធ្លាយ ការកំណត់ឲ្យចៅសង្កាត់ និងមេឃុំជាប់ ឆ្នោត ត្រូវរកប្រាក់បង់ចូលបក្សសង្គ្រោះជាតិ រឿងអាស្រូវពុករលួយ យកប្រាក់បានមកពី ការរៃអង្គាសប្រាក់ពីសប្បុរសជនក្នុង និង ក្រៅប្រទេសបើកទូរទស្សន៍ព្រះអាទិត្យ យកមកចាយវាយអស់រឿងអាស្រូវអំពើ អយុត្តិធម៌ ពាក់ព័ន្ធអ្នកមានប្រាក់ឲ្យឈរ ឈ្មោះបេក្ខជនឃុំសង្កាត់ លំដាប់លេខ រៀងទី១ បើអ្នកអត់លុយត្រូវដាក់លេខរៀង នៅតាមក្រោយអ្នកដែលបានបង់ប្រាក់ តាមលំដាប់ជាបន្តបន្ទាប់ ។
ការចេញនោះដែរខណៈដែលគណ បក្សសង្គ្រោះជាតិដាក់ចេញនូវគោល នយោបាយដូរមេឃុំបម្រើបក្ស ដាក់មេឃុំ បម្រើរាស្រ្ត ដែលជាគោលនយោបាយបំបែក បំបាក់ឲ្យខ្មែរ និងខ្មែរបែកបាក់គ្នា និងមាន ការរើសអើងគណបក្សសង្គ្រោះជាតិក៏កំពុង បាត់បង់អ្នកគាំទ្រនៅខាងក្រៅប្រទេសផង ដែរ។
នៅឯខេត្តបាត់ដំបងសកម្មជនគណបក្ស សង្គ្រោះជាតិ(CNRP)ចំនួន២០៤នាក់ នៅក្នុងមូលដ្ឋានស្រុកបាណន់បានដើរ ចេញពីបក្សដោយសារតែអស់ជំនឿលើ មេដឹកនាំរបស់ពួកគេ ហើយមករួមរស់ ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា។ ក្រុមសកម្មជនទាំងនោះ បានលើកឡើងដូចគ្នាថា ការចាកចេញពី បក្សរបស់ពួកគេនេះមកពីអសកម្មក្នុងជួរ ថ្នាក់ដឹកនាំគណបក្សបែកបាក់សាមគ្គីផ្ទៃ ក្នុងបក្ស និងបាត់បង់ជំនឿចិត្តលើថ្នាក់ដឹក នាំគណបក្សសង្គ្រោះជាតិគ្រប់ជាន់ថ្នាក់ ដែលមិនបានធ្វើអ្វីសោះជូនសង្គមជាតិ ពិសេសនៅតាមមូលដ្ឋាន គឺចេះតែសន្យា ខ្យល់បោកប្រាស់អ្នកគាំទ្រខ្លួនរហូតមក។
បន្ទាប់ពីលោក ជុំ ញ៉ អនុប្រធានប្រចាំ ការគណបក្សប្រជាជនកម្ពុជាប្រចាំស្រុក បាណន់បានឡើងអានសេចក្តីសម្រេច ប្រកាសទទួលស្គាល់បញ្ចូលសមាជិកបក្ស ថ្មីរបស់គណបក្សប្រជាជនកម្ពុជាថ្មីទាំង ២០៤រូបរួចមក លោក ឈាន តឿន ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង បានអបអរ សាទរក្នុងពិធីជួបសំណេះសំណាល និង ប្រកាសទទួលស្គាល់សកម្មជនជាសមា ជិក ថ្មីទាំង២០៤រូប មកពីបក្សសង្គ្រោះជាតិ ស្ថិតនៅភូមិ-ឃុំនានាស្រុកបាណន់ នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
អតីតសកម្មជន CNRP បានប្រាប់ឲ្យ ដឹងថា ដោយសារតែពួកគាត់អស់ជំនឿ លើមេបក្ស ដែលសន្យាខ្យល់មិនដឹងសុខ ទុក្ខរបស់ប្រជាពលរដ្ឋ ដូចគណបក្សប្រជា ជនកម្ពុជាទេដែលជាហេតុនាំឲ្យពួកគេទាំង អស់ស្ម័គ្រចិត្តមករួមរស់ជីវភាព នយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា វិញ។ ព្រោះគណបក្សប្រជាជនបានយល់ សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈជាងបក្សណាៗទាំងអស់។ ហេតុ ដូច្នេះបានជាសម្មជនទាំងនោះសម្រេចចិត្ត ដើរចេញពីមេបក្សសន្យាខ្យល់ទាំងនោះ ដើម្បីមករួមរស់ជាមួយគណបក្សប្រជាជន កម្ពុជា ព្រោះគ្រប់ទីកន្លែងមានការអភិវឌ្ឍលើគ្រប់វិស័យនៅតាមមូលដ្ឋាន។
លោក ឈាន តឿន បានថ្លែងថា ក្នុងរយៈ ពេល៣អាណត្តិមកនេះ តើអ្នកសន្យាទាំង នោះ ពួកគេបានសម្រេចលទ្ធផលអ្វីខ្លះជា ផ្លែផ្កាដែរទេ? សន្យាបានត្រឹមតែសន្យា ដដែលៗ ឯអ្នកសន្យាទៀតសោតក៏មុខ ដដែលៗ។ ប៉ុន្តែឯអ្នកមិនដែលសន្យាវិញ គឺបានបង្ហាញសមិទ្ធផលដែលបានកសាង ជាក់ស្តែងពីមួយអាណត្តិទៅមួយអាណត្តិ មានសមិទ្ធផលកាន់តែច្រើនឡើងដើម្បី ទុកជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ពាសពេញប្រទេសកម្ពុជា។
លោកប្រធានបានបញ្ជាក់ថា ដើម្បីបន្ត ជំហានកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យ រីកចម្រើនទៅមុខទៀត សូមបងប្អូនកុំជឿ គណបក្សដែលសន្យាខ្យល់ទៀត។ លោក បានបញ្ជាក់ថា ដើម្បីឲ្យប្រទេសជាតិកាន់ តែរីកចម្រើនបន្ថែមទៀត សូមបងប្អូនមេត្តា បោះឆ្នោតឲ្យបានគ្រប់គ្នាជូនគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ខាងមុខនេះទាំងអស់គ្នា៕ ហេង នរិន្ទ្រ