ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជាជនកម្ពុជាខេត្តព្រះសីហនុ បានរៀបចំបិទយុទ្ធកានាការរឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅទូទាំងខេត្តតាមបណ្តាឃុំ សង្កាត់នានា ជាមួយគ្នានេះនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍បានចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ យ៉ាងច្រើនកុះករ ក្រោមវត្តមានលោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរ រូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំអណ្តូងថ្ម និងដោយមានការចូល រួមពីសមាជិក សមាជិការបក្សយ៉ាងច្រើនកុះករផងដែរ ។
លោក នួន ប៉ុក មានប្រសាសន៍ក្នុងពិធីបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដោយបាន ថ្លែងអំណរគុណ មន្ត្រីសមាជិក សមាជិកាគណះបក្ស សកម្មជន និងអ្នកគាំទ្រដែលបានចូលរួមគាំទ្រគណះបក្សប្រជាជនក្នុងការបំពេញបំពេញភារកិច្ច ប្រកបដោយស្មារតីអង់អាចក្លាហាន និងការទទួលខុសត្រូវខ្ពស់ក្នុងការចុះជួបម្ចាស់ឆ្នោតនៅគ្រប់ភូមិ ទូទាំងឃុំ ដោយបានធ្វើកិច្ចការជាច្រើនក្នុងការផ្សព្វផ្សាយអំពីគោលនយោនបាយរបស់គណបក្សប្រជាជន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ។
លោកប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំអណ្តូងថ្ម បានបន្តថា យើងមានមោទនៈភាព ហើយសកម្មភាពដ៍សស្រាក់សស្រាំរបស់មន្ត្រីរបស់យើង អនុវត្តបានល្អនូវបទបញ្ជា និងនីតិវិធីនៃការ ឃោសនាបោះឆ្នោតប្រកបដោយភាពរលូន មឺងម៉ាត់ និងមានប្រ សិទ្ធិភាព ដោយយើងសង្ឃឹមថា គណបក្សប្រជាជនឃុំអណ្តូងថ្មនិងដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខ និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ អាស្រយ័ដោយការដឹកនាំរីកចម្រើនលើគ្រប់វិស័យ នៅគ្រប់កាលៈ ទេសៈ ដែលមានរចនាសម្ពន្ធ័ចាក់គ្រឹះរឹងមាំនៅមូលដ្ឋាន និងដោយ មានការគាំទ្រពីមហាជន ប្រជាជន មន្ត្រីរាជការ និងមានធនធានមមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រកបដោយគុណធម៍ សមត្ថភាព មនសិការទទួលខុសត្រូវ សាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ក្នុងការដឹកនាំឃុំ សង្កាត់ឲ្យមានការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។
លោក នួន ប៉ុកបានបន្តទៀត ថា គណបក្សប្រជាជនបានជួយប្រជាពលរដ្ឋនៅគ្រប់ភូមិ ទូទាំងឃុំ ស្រុក ខេត្ត ហើយទង្វើរដ៍ប្រពៃ និងសកម្មភាពដ៍ល្អប្រសើរនេះនឹងស្ថិតនៅក្នុងក្រអៅបេះដូងរបស់យើងជារៀងរហូត ។ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសន៍ ដ៍ឈ្លាសវៃ ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោ បាយ សន្តិសុខជាតិ លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឥតឈប់ឈរ ទាំងនៅជន បទ រហូតដល់ទីប្រជុំជននានា យើងមានផ្លូវគមនាគមន៍ខ្វាត់ខ្វែងនៅទូទាំងប្រទេស មានសាលារៀន មន្ទីរពេទ្យនៅគ្រប់ជនបទ ។
លោក នួន ប៉ុក ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ក៍បានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះ ឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលយើងស្រឡាញ់ ជឿ ជាក់ក្នុងការអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ននូវហេដ្ឋារចនាសម្ពន្ធ័ក្នុងមូលដ្ឋានបន្តទៀត ហើយមានតែគណបក្សប្រជាជនទេ ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព រស់នៅប្រកបដោយជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ៕
គួរបញ្ជាក់ឲ្យដឹងផងដែរថានៅក្នុងថ្ងៃទី១ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃបិទបញ្ចប់ នៃការឃោសនារកសម្លេងឆ្នោត នៅខេត្តព្រះសីហនុគេសង្កេតឃើញមានតែគណះបក្សប្រជាជនកម្ពុជា មានប្រជាពលរដ្ឋ មន្ត្រីរាជការដែលជាអ្នកគាំទ្របានមកចូលរួមដង្ហែរនៅក្នុងយុទ្ធនាការឃោសនាយ៉ាងផុលផុស ដោយឡែកគណះបក្សផ្សេងៗទៀតហាក់បីដូចជាមានការចូលរួមមានចំនួនតិចតួច តែប៉ុណ្ណោះ ៕ ឆ្លាម សមុទ្រ