ខេត្តត្បូងឃ្មុំ ៖ លោកអូស្មាន ហាស្សាន់សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈចលនា សាសនាឥស្លាមបានណែនាំឲ្យបេក្ខជនឈរឈ្មោះជាក្រុមប្រក្សា ឃុំ សង្កាត់ ត្រូវត្រៀមខ្លួនបម្រើប្រជាពលរដ្ឋ របស់ខ្លួនឲ្យបានល្អ ។លោកបានស្នើបែបនេះខណៈលោកនិងក្រុមការងារក្រោមឱវាទចុះឃោសនាគៀងគរកសម្លេងគាំទ្របក្សប្រជាជន នៅឯភូមិជំនីក ឃុំជំនីក ស្រុក ក្រូចឆ្មារខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែនិថុនា ឆ្នាំ២០១៧ ។
លោកបន្តសូមកុំអោយឱកាសដ៏ល្អនឹងសំខាន់ស្មេីនឹងជីវិតមួយនេះរំលងផុតពីយេីងក្នុងនាមជាប្រជពលរដ្ឋមួយរូបដែលស្រលាញ់សម្តេចតេជោ និងស្រលាញ់គណ បក្សប្រជាជនប្រសិនជាមានគម្រោងធ្វេីអ្វីមួយក្នុង ពេលនេះដែលប៉ះពាល់ដល់ថ្ងៃបោះឆ្នោតសូមមេត្តារំសាយចោល រឺពន្យាពេលសិនព្រោះរយៈពេលយេីងមានតែមួយថ្ងៃគឺថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៧ ហេីយកុំភ្លេចថា មិនមែនពេញមួយថ្ងៃនោះទេរយៈពេលតែ ពីម៉ោង៧ព្រឹកដល់ ម៉ោង៣ រសៀលតែប៉ុណ្ណោះគឺហឹបឆ្នោតនឹងត្រូវបិទមិនអនុញ្ញាតអោយបុគ្គលណាដែលមកយឺតធ្វេីការបោះឆ្នោតឡេីយ។
ក្នុងឱកាសនោះដែរលោកក៏បានលេីកឡេីងពីការកសាងប្រទេសពីបាតដៃទទេនិងការលះបង់ឈាម ស្រស់របស់ប្រមុខថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាពសេរីភាព និង ការរីកចំរេីននូវសមិទ្ឋផលនានាគ្រប់វិស័យដុះដាលទូទាំងប្រទេសហេតុនេះការតបស្នងសងគុណដែលសាកសមបំផុតគឺមានតែការបន្តគាំទ្របោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែល និងប្រព្រឹត្ដ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ក៏ដូចជាការបោះ ឆ្នោតសភានៅឆ្នាំ២០១៨ ។
ក្នុងកិច្ចសំណេះសំណាលនេះបងប្អូនដែលអញ្ជេីញ ចូលរួមបានស្រែកព្រមៗគ្នា ដោយលេីកដៃពីការប្តេជ្ញាចិត្ដថា ” ជីយោ! គណៈបក្សប្រជាជនកម្ពុជាបងប្អូនខ្មែរឥស្លាមក្នុងឃុំជំនីកសូមប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕ សំរិត