ខេត្តឧត្តរមានជ័យ៖ អាជ្ញាធខេត្ត ឧត្តរមានជ័យ បានផ្តល់ផ្លូវបេតុងចំនួន៤ខ្សែរមានប្រវែងសរុបចំនួន ៩៤៥ម៉ែត្រ ដល់ប្រជាពលរដ្ឋនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ហើយត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ០១/០៦/២០១៧នេះ ស្ថិតអធិបតីភាព « ស ថាវី អភិបាល នៃគណៈអភិបាលខេត្តឧត្តមានជយ័ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាប់ពី លោក សាំង ប៊ុន ថេន ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តឧត្តមានជយ័ បានបញ្ជាក់ពីរបាយការណ៍សាងសង់រួចមក លោក ស ថាវី អភិបាលខេត្តបានមានប្រសាសន៍ថាៈ បច្ចុប្បន្ននេះ
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំបានធ្វើឲ្យប្រទេសជាតិ មានការីកចំរើនលើគ្រប់វិស័យ ជាក់ស្តែងថ្ងៃនេះ យើងបាននូវផ្លូវបេតុងបួនខ្សែរបន្ថែមទៀតទាំងនេះជាសមិទ្ធផលថ្មីបន្ថែមមួយទៀតសំរាប់ជូនដល់បងប្អូន ប្រជាពលរដ្ឋយើងនៅក្នុងក្រុងសំរោងនេះ រងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផល ផ្សេងៗយកមកលក់ដូរក្នុងទីផ្សារបានស្រួល។
នៅពេលនោះប្រជាពលរដ្ឋមានក្តីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់បានទទួលនៅផ្លូវប៉េតុងចំនួនបួនខ្សែរនៅក្នុងភូមិរបស់ពួកគាត់ នៅពេលនេះ ដែលនេះជាការសរបញ្ជាក់ឲ្យឃើញក្នុងការយកចិត្តទុក្ខដាក់ពីសុខទុក្ខនិង ការលំបាករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ហើយពួកគាត់ក៏បានជូនពរនិងថ្លែងអំណរគុណដល់ អាជ្ញាធរខេត្តឧត្តមានជ័យ ជាពិសេស លោក សថាវី អភិបាលខេត្ដដែលតែងតែចុះសួរសុខទុក្ខដល់មូលដ្ឋាននិងជាងនេះទៅទៀតសូមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន ហ៊ុន សែន នាយករដ្ឋមន្រី្ត សូមអោយសម្តេចមានសុខភាពល្អបរិបូណ៌ដើម្បីបន្តដឹកនាំប្រជាតិឱ្យមានការវិវឌ្ឍន៍ និងរីកចំរើនលើគ្រប់វិស័យបន្ថែមទៀត៕ ប៉ែន នួន