ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជំរុញឲ្យគ្រូជម្រើសជាតិ និងអត្តពលិកជឿជាក់លើពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានផ្សព្វផ្សាយ និងជំរុញឲ្យគ្រូជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ ដែលស្ថិតក្នុងរដូវកាលប្រមូលផ្តុំ ត្រូវមានការជឿជាក់លើគ្រូពេទ្យ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានស្រាប់ត្បិតគ្រូពេទ្យទាំងនោះ គ្មានភារកិច្ចព្យាបាលក៏ពិតមែន ប៉ុន្តែពួកគាត់មានលទ្ធភាពក្នុងការជួយសង្គ្រោះបឋមដល់កីឡាករកីឡាកាករិនី ពន្យាការឈឺចាប់មុនរថយន្តសង្គ្រោះរបស់រដ្ឋមកដល់។

នេះបើយាងតាមបណ្តាញសង្គមផ្លូវ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានបង្ហោះកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំប្រចាំខែជាមួយគ្រូបង្វឹកជម្រើស ដើម្បីពង្រឹងការហាត់ហ្វឹកហ្វឺនរបស់អត្តពលិក ដែលកំពុងហ្វឹកហាត់ត្រៀមចេញទៅចូល រួមប្រកួតក្នុងព្រឹតត្តិការណ៍កីឡាអន្តរជាតិនានា។

លោក ប៉ុន សុខ បានសំណូមពរឲ្យកីឡាករកីឡាការិនីគ្រូបង្វឹកមាន ការជឿជាក់លើគ្រូពេទ្យរបស់មជ្ឈមណ្ឌល ថ្វីត្បិតពួកគាត់មិនទទួលការព្យាបាលជំងឺក៏ពិតមែន ប៉ុន្តែពួកគាត់មានភារកិច្ចជួយសង្គ្រោះបឋមដល់កីឡាករកីឡាការិនីណាម្នាក់មានជំងឺ ឬក៏មានរបួសដោយការហ្វឹកហាត់ និងប្រកួត ដើម្បីពន្យារការឈឺចាបទម្រាំ មានរថយន្ដសង្គ្រោះមកដឹកទៅមន្ទីរពេទ្យ ។

លោកបានបន្ថែមថា ទាំងគ្រូពេទ្យ ទាំងវេជ្ជបណ្ឌិតរបស់មជ្ឈមណ្ឌលគ្មានភារកិច្ចទេ ការព្យាបាលនោះ គឺមានត្រឹមតែសង្គ្រោះបឋមប៉ុណ្ណោះ។ ការព្យាបាលគឺត្រូវការពិនិត្យឈាម អ្នកជម្ងឺ និងអ្វីៗជាច្រើនទៀតឲ្យប្រាកដថាអ្នកជំងឺឈឺអ្វីឲ្យប្រាកដមុនព្យាបាល។ មានកីឡាករ-កីឡាការិនីខ្លះ ធ្លាប់មានបញ្ហាបន្តិចបន្តួចបាននាំគ្នាទៅគ្លីនីកឯកជន ដល់ពេលអស់លុយច្រើន តាំងមករអ៊ូរទាំថាគ្មានអ្នកមើលខ្លួន ។

លោក ប៉ុន សុខ បានជំរុញឲ្យគ្រូបង្វឹក គ្រូជំនួយណែនាំសិស្សរបស់ខ្លួន មានការជឿជាក់លើក្រុមគ្រូពេទ្យមជ្ឈមណ្ឌល ព្រោះពួកគាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទំនាក់ទំនងជាមួយរថយន្ដសង្គ្រោះ ឬមន្ទីរពេទ្យរដ្ឋនានា ។

ទោះបីយ៉ាងណា ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្ត ពុំទាន់អាចសុំការពន្យលបន្ថែម ជុំវិញការជំរុញ ឲ្យគ្រូជម្រើសជាតិពន្យល់សិស្សរបស់ខ្លួនជឿជាក់មក លើគ្រូពេទ្យមជ្ឈមណ្ឌលកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ៕ សារីម


ចែករំលែក៖