ខេត្តកណ្ដាល៖ ជនជាប់ចោទពីរនាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់។
លោក គឹម ម៉េង ចៅក្រមជំនុំជម្រះ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ប៉ុល វីរៈ អាយុ៤០ឆ្នាំ និង ឈ្មោះ សៀន ណាក់ ហៅសួស អាយុ២៧ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ “ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន “ ប្រព្រឹត្តនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ក្រោយការសម្រេចនេះ ជនជាប់ចោទទាំងពីរនាក់ អះអាងថា ព្រមទទួលយកការសម្រេចនេះ ៕ ចេស្តា