ព័ត៌មានទាន់ហេតុការណ៍៖

រក្សា​ទុក​គ្រឿងញៀន​ពីរ​កញ្ចប់​ ជាប់​ពន្ធនាគារ​ម្នាក់​២ឆ្នាំ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​ជនជាប់ចោទ​ពីរ​នាក់​ ត្រូវបាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​២ឆ្នាំ​ ពីបទ​រក្សា​ទុក​គ្រឿងញៀន​ខុស​ច្បាប់​។

លោក​ គឹម​ ម៉េង​ ចៅក្រម​ជំនុំជម្រះ​ ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ ប៉ុល​ វីរៈ​ អាយុ​៤០ឆ្នាំ​ និង​ ឈ្មោះ​ សៀន​ ណាក់​ ហៅ​សួស​ អាយុ​២៧ឆ្នាំ​ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​២ឆ្នាំ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ “​ រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ “​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ កាលពី​ថ្ងៃទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ តាម​មាត្រា​៤០​ ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។

ក្រោយ​ការ​សម្រេច​នេះ​ ជនជាប់ចោទ​ទាំង​ពីរ​នាក់​ អះអាង​ថា​ ព្រម​ទទួល​យក​ការ​សម្រេច​នេះ​ ៕ ចេស្តា


ចែករំលែក៖