ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខណ្ឌមានជ័យជួបសំណេះសំណាលផ្សព្វផ្សាយលទ្ធផលឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាអនុប្រធានក្រុមការងារសង្កាត់បឹងទំពន់ទី ១ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និង ផ្សព្វផ្សាយលទ្ធផលបោះឆ្នោត របស់ក្រុមប្រឹក្សាសង្កាត់ ដោយមានការចូលរួម ពីលោក ប្រធានគណះបក្សសង្កាត់ លោកប្រធានបក្សភូមិ អនុបក្សភូមិ ប្រធានក្រុមបក្ស និង សមាជិកបក្ស ។

ក្នុងឱកាសនោះដែរ លោក ឌី រត្ន័ខេមរុណ បានសំណេះ សំណាល និងថ្លែងអំណរគុណ ជូនសមាជិកបក្សសង្កាត់បឹងទំពុនទី ១ ទាំងអស់ក្នុងការខិតខំបំពេញតួនាទីយ៉ាងសកម្មជូនគណះបក្សកន្លងមកដែលអាចធ្វើអោយគណះបក្សទទួលបានសំលេងគាំទ្រ និង កើនឡើងជាច្រើននៅទូទាំងប្រទេសទាំងមូល ។ បន្ទាប់មកលោក អនុប្រធានក្រុមការងារ ស្នើសុំអោយសមាជិកបក្សសង្កាត់បឹងទំពន់ទី ១ រក្សានៅគោលជំហរ និង បន្តខិតខំជួយគណបក្សប្រជាជនរបស់យើងទាំងអស់គ្នាដើម្បីយកជ័យជំនះក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០១៨ ខាងមុខនេះ ៕ តាឡឹម


ចែករំលែក៖