ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីគុកលួចទៀត ត្រូវប្រជាពលរដ្ឋចាប់វាយបាក់ដៃម្ខាង

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជំនាញខាងលួច និងទើបតែចេញពីគុកផងនោះ បានធ្វើសកម្មភាពចូលទៅលួច និងកាច់សោកម៉ូតូ១គ្រឿងរបស់មន្ត្រីយោធាម្នាក់បានសម្រេច តែត្រូវបានម្ចាស់ឃើញទាន់ សហកាជាមួយប្រជាពលរដ្ឋចាប់បាន ម្នាក់វាយរហូតបាក់ដៃម្ខាង និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យមានឈ្មោះ ទីន ធី អាយុ៦១ឆ្នាំ មុខរបរលួចម៉ូតូ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកឯជនរងគ្រោះឈ្មោះ ធាន វាសនា អាយុ២៥ឆ្នាំ មុខរបរយោធា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រឹម សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FT.9293 ។

សាក្សីបានឲ្យបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលេងនៅក្នុងផ្ទះដោយទុកម៉ូតូនៅពីខាងមុខផ្ទះ ក៏ស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងបានមកឈប់នៅពីខាងមុខផ្ទះជនរងគ្រោះ ខណៈនោះជនសង្ស័យម្នាក់ខាងលើកបានចុះពីលើម៉ូតូមកធ្វើកម្មភាពកាច់សោតម៉ូតូរបស់ខ្លួនបានសម្រេចហើយរួចអូសចេញមកបានចម្ងាយប្រហែលជា២០ទៅ៣០ម៉ែត្រ ដោយជនរងគ្រោះក្រឡេកមើលឃើញទាន់ ក៏ស្ទុះរត់ទៅចាប់កន្ទុយម៉ូតូជាប់ ត្រូវជនសង្ស័យបន្ថែមល្បឿនជិះអូសជនរងគ្រោះទៅនឹងថ្នល់បណ្តាលឲ្យរងរបួសយ៉ាងដំណំ ជនរងគ្រោះបានស្រែកថាចោរៗ មានប្រជាពលរដ្ឋជាច្រើននាក់ ចេញមកជួយចាប់បានជនសង្ស័យម្នាក់ រួចវាយយ៉ាងចាស់ដៃបណ្តាលបាក់ដៃ​ម្ខាង រួចប្រគល់ឲ្យសមត្ថកិច្ចចាត់កាតាមផ្លូវច្បាប់។

អ្វីដែលហួសចិត្តគឺសមត្ថកិច្ចទូទាំងប៉ុស្តិ៍ចោមចៅ បាននាំគ្នាភ្ញាក់ផ្អើលចង់ដាច់ផ្ងារពេលឃើញជនសង្ស័យគឺជាមុខសញ្ញាចាស់កាច់កម៉ូតូ ដែលខ្លួនទើបចាប់បានកាលពីប៉ុន្មានខែមុន ត្រូវបានតុលាការដោះលែងហើយមកលួចម៉ូតូនៅក្នុងមូលដ្ឋានរបស់ខ្លួនទៀត៕ សុខាសែនជ័យ


ចែករំលែក៖