ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយថ្ងៃរថយន្តដឹកឈើមានពី៥០-៦០ គ្រឿងឆ្លងទៅវៀតណាម តាមច្រកអន្តរជាតិអូរ យ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី ៖ សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានវត្តឈរជើងនៅច្រកអន្តរជាតិ​អូរ​យ៉ាដាវក្នុងអ​នុក្រឹត្យបាននឹងកំពុងអនុវត្ត​ខុសពីភារកិច្ច តួនាទី ខណៈ បទល្មើសដឹក​ជញ្ជូនឈើឈ្មួញមានឱកាស ឆ្លងតាមច្រក អន្តរជាតិអូរយ៉ាដាវមួយនេះយ៉ាងគគ្រឹកគ្រេង ក្នុងនោះពួកគាត់ជាសមត្ថកិច្ចប្រឹងហែក ប្រយោជន៍ពីអំពើសូកប៉ាន់ បទល្មើសទាំង នេះចែកគ្នាយ៉ាងគឃ្លើននឹងច្បាប់ និងបែប ចំហរទៀតផង ។

យ៉ាងតិចក្នុងមួយថ្ងៃមានរថយន្តដឹកឈើប្រណីត ដោយប្រើរថយន្តសាំយុ៉ងធ្វើ ជាមធ្យោបាយឆ្លងទៅវៀតណាមតាមច្រក មួយនេះមានពី៥០-៦០គ្រឿង ។ ការចេញ ឈើធ្វើឡើងទាំងយប់ទាំងថ្ងៃ បន្ទាប់ពីខាង គយ និងរដ្ឋាករ នគរបាលអន្តោប្រវេសន៍ កាំកុងត្រូល និងខាងស្នាក់ការច្រកដែល ឋិតក្រោមការគ្រប់គ្រងរបស់សាលាខេត្តបើក ភ្លើងខៀវ ។ ក្រៅពីសមត្ថកិច្ចជាច្រើន ស្ថាប័នខាងលើ ក្នុងនោះមានសមត្ថកិច្ច មូលដ្ឋាន ជំនាញរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងក្រសួង បានពាក់ព័ន្ធក្នុងការទទួលយកសំណូក ទៅតាមការឯកភាពតម្លៃរវាងសមត្ថកិច្ច ទាំងនេះ និងឈ្មួញចំពោះការចរចាលើ បបូរមាត់ទៀតផង ។

ជាទូទៅ ចាប់ពីក្រុងបានលុង ខេត្តរតន គិរីទៅកាន់ច្រកអន្តរជាតិអូរយ៉ាដាវ គឺមាន សមត្ថកិច្ចជាច្រើនស្ថាប័ន បានដាក់ទីតាំង សម្រាប់ឃ្លាំមើលរថយន្តដឹកឈើ ដើម្បីរាប់ ក្បាលឡានយកលុយបណ្តាក់គ្នាដូចខ្យង តាមផ្លូវជាតិលេខ៧៨ ។ ប៉ុន្តែលទ្ធផល បង្ក្រាប អាចនិយាយបានថា មានតម្លៃស្ទើរ ស្មើសូន្យទន្ទឹមនឹងពួកគាត់កំពុងឆ្ងាញ់ ក្នុង​ការទទួលលាភសក្ការៈពីឈ្មួញ ។

ជាធម្មតា ច្រកអន្តរជាតិអូរយ៉ាដាវត្រូវ បានគេរាយការណ៍ពីទឹកដីវៀតណាមមកវិញ ថា ក្នុងមួយថ្ងៃឈើប្រណីតបានឆ្លងកាត់ ច្រកមួយនេះយ៉ាងតិចពី៤០០-៥០០ម៉ែត្រ គូប ដែលឈ្មួញខាងវៀតណាមមានសិទ្ធិ ទទួលទិញពីច្បាប់គយរបស់ប្រទេសគេ ។

គេបានរាយការណ៍មកថា សូម្បីតែ ទីតាំងស្តុកឈើដ៏ធំនៅកៀកបង្កើយ និង ច្រកអន្តរជាតិអូរយ៉ាដាវនៅហាងលក់បាយ យីហោ “ធីតា” មានទាំងការស្តុកឈើ ទាំងការ ដឹកជញ្ជូនឈើចេញ នៅចំពោះមុខអាជ្ញាធរ សមត្ថកិច្ច ក៏គេពុំបានឃើញអស់លោក ដែលមានភារកិច្ចបង្ក្រាប បើកភ្នែកមើល ដែរ ព្រោះរាល់សកម្មភាពទាំងនេះ សុទ្ធតែ ប្រភពសេដ្ឋកិច្ចឆ្នាំងបាយរបស់ពួកគាត់ ។ ទីតាំងស្តុកឈើខាងលើ ពេលដឹកឈើចេញគឺប្រើរថយន្តសាំយ៉ុងជាមធ្យោបាយដឹក ជញ្ជូន ក្នុងមួយលើកៗដូចហែកឋិន ក្នុង នោះមានទាំងរថយន្ត អ្នកហែហមការពារ (បិទគូទ) ទាំងឈ្មួញ និងសមត្ថកិច្ច ។

គេបានបញ្ជាក់ថា សកម្មភាពចេញឈើ ប្រណីតទៅប្រទេសវៀតណាម ច្រកអន្តរ ជាតិអូរយ៉ាដាវនេះ ពីមុនធ្វើឡើងទាំងយប់ ទាំងថ្ងៃ ប៉ុន្តែក្រោយបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់រួច សមត្ថកិច្ចនៅច្រកមួយនេះ បានប្តូរពេលវេលា គឺកំណត់ឲ្យឈ្មួញដឹក ឈើទាំងអស់ ទាំងទ្រង់ទ្រាយតូច និងធំ ធ្វើយ៉ាងណា ដឹកឈើឆ្លងកាត់ ច្រកអន្តរ ជាតិអូរយ៉ាដាវឲ្យបានរួចរាល់មុនម៉ោង៧ ព្រឹកជាកំហិត ។

ឈ្មួញបានបង្ហើបថា ក្នុងរថយន្តមួយ គ្រឿងពួកគេត្រូវបានចំណាយយ៉ាងតិច ចាប់ពី១០០ដុល្លារ ៦០ម៉ឺនរៀល ឬ១លាន រៀល សម្រាប់សមត្ថកិច្ច ច្រកអន្តរជាតិ​អូរយ៉ាដាវនីមួយៗ ក្នុងនោះខាងមេគយតែ ម្តងបានកំណត់តម្លៃ ទី១-បើឈ្មួញធ្លាប់ ស្គាល់ បង់មួយរថយន្ត៦០ម៉ឺនរៀល ទី២-បើ ឈ្មួញមិនធ្លាប់ស្គាល់ ឬរថយន្តសាំយ៉ុងតិច តួច ត្រូវបង់១រថយន្ត១លានរៀល បើមិន ព្រមក៏មិនអនុញ្ញាតឲ្យឆ្លងកាត់ ។ ឈ្មួញ បន្តថា មេគយច្រក និងលោក អីុ ចំរើន មេ នគរបាលអន្តោប្រវេសន៍គឺជាអ្នកតម្រូវឲ្យ ឈ្មួញបង់ប្រាក់ច្រើនជាងគេ ។ ម្យ៉ាងទៀត បើច្រកអន្តរជាតិអូរយ៉ាដាវ ត្រូវបានបែក ធ្លាយដល់ថ្នាក់លើ ពួកគេបានបង្វែទិសដៅ ឲ្យឆ្លងកាត់ច្រករបៀប ដែលនៅជិតនោះ ហើយមេច្រករបៀង ក៏ត្រូវជាសាច់ញាតិ របស់លោក អីុ ចំរើនផងដែរ ។

ដោយឡែក ចែ ពេជ្រ ថៅកែហាងផឹក ស៊ីយីហោ “៧៧” និងប្រពន្ធលោក វ៉ែន ក៏ ជាមេឈ្មួញដ៏ធំ ក្នុងការដឹកជញ្ជូនឈើ ប្រណីតចេញពីក្រុងបានលុង ទៅកាន់ ច្រកអន្តរជាតិអូរយ៉ាដាវ ក្នុងម្នាក់ៗមានរថ យន្តសាំយ៉ុងពីរទៅបីគ្រឿងសម្រាប់ជា មធ្យោបាយដឹកជញ្ជូន និងមិនមានការ បង្ក្រាបណាមួយពីឈ្មួញនោះឡើយ ។

សមត្ថកិច្ចផ្សេងទៀត មិនត្រឹមតែរិះគន់ ថា បទល្មើសឈើកើតឡើង ដោយសារ មន្រ្តីពាក់ព័ន្ធបើកភ្លើងខៀវ និងការទទួល សំណូមប៉ុណ្ណោះទេ ។ ពួកគាត់ដែលមាន ឆន្ទះ គិតអំពីផលប្រយោជន៍រួមរបស់ជាតិ បានលើកឡើងថា សមត្ថកិច្ចជាច្រើន ស្ថាប័នឈរជើងនៅច្រកអន្តរជាតិអូរ​យ៉ា​ដាវមានមានកំហុសក្នុងបទល្មើសឈើឆ្លង ដែននេះធ្ងន់ធ្ងរបំផុត ។ យោងតាមមាត្រ ៩៨នៃច្បាប់ព្រៃឈើ ប្រឈមនឹងការជាប់ ពន្ធនាគារ ។ ក្នុងនោះកំហុសរបស់គាត់ បានលេចចេញជាក់ស្តែង ត្រង់ថាមន្រ្តីនគរ បាលអន្តោប្រវេសន៍មានភារកិច្ចត្រួតពិនិត្យ ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ និងជនអន្តោ ប្រវេសន៍ ប៉ុន្តែយកតួនាទីភារកិច្ចនេះឲ្យ ឈើចរាចរទៅវៀតណាម ។

ដោយឡែកខាងកាំកុងត្រូលមានភារកិច្ច ពិនិត្យរាល់ការហូរចូលទំនិញ ចំណីអាហារ សាច់បន្លែហាមឃាត់ការនាំចូលចំណីអាហារ គ្រឿងកំប៉ុងមានជាតិពុលឬហួសកាលកំណត់ ការប្រើប្រាស់ក៏មកចាំរាប់ក្បាលរថយន្តដឹក ឈើយកលុយផងដែរ ។ ចំពោះគយនិង រដ្ឋាករមានភារកិច្ចទប់ស្កាត់ទំនិញគេចពន្ធ និងត្រួតពិនិត្យរាល់ឯកសារប្រតិវេទន៍គយ នាំចេញ-ចូល ក៏ចាំរាប់ក្បារថយន្តយកលុយ និងកំណត់តម្លៃខ្ពស់ជាងគេ ។

ពិសេសខាងស្នាក់ការច្រកដែលឋិត ក្រោមការគ្រប់គ្រងរបស់អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី មានតួនាទីយ៉ាងសំខាន់ ត្រួតពិនិត្យទៅលើសកម្មភាពការងាររបស់ សមត្ថកិច្ច ក៏ដូចជាសម្រួលការងារ បែរជា យកតួនាទីនេះរាប់ក្បាលរថយន្តយកលុយ ។ ដូច្នេះ បើវប្បធម៌ពុករលួយ ឃើញមានស្រាប់ ថា ៖ ឈ្មួញមុខដដែលៗ ហើយសមត្ថកិច្ច មានភារកិច្ច តួនាទីបង្ក្រាបមុខក៏ដដែលៗ រឿងអីយន្តការបង្ក្រាបបទល្មើសដឹកជញ្ជូន ឈើខុសច្បាប់នេះ អាចមានប្រសិទ្ធភាព ។

ពាក់ព័ន្ធនឹងករណីខាងលើ នគរវត្តមិន អាចទាក់ទងបានទេ ពីសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តរតនគិរី(មុខលុយ) កាលពីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ដោយគ្មាន លេខទូរស័ព្ទ ៕ ល័ក្មុ្សី


ចែករំលែក៖