ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យមានការលាក់បាំងព័ត៌មាន ក្រោយពីប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ហើយសមត្ថកិច្ចយកចូលប៉ុស្ដិ៍បាត់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានខលប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យថា ឃាត់បានជនសង្ស័យម្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចមូលដ្ឋានចុះទៅវៃខ្នោះជនសង្ស័យយកមកប៉ុស្ដិ៍ស្ទឹងមានជ័យចូលបន្ទប់បាត់ ទោះអ្នកសារព័ត៌មានជាច្រើននាក់សុំថតយករូបភាពនិងយកព័ត៌មាននេះក៏មិនបានដែរ។

ជនរងគ្រោះមានឈ្មោះ ភិន សុភី ភេទស្រី អាយុ23ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី១ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានវៃខ្នោះយកចូលបន្ទប់ក្នុងប៉ុស្ដិ៍បាត់។

យោងតាមសម្ដីស្ត្រីរងគ្រោះមានឈ្មោះភិន សុភី បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុរូបគាត់បានចាក់សោបន្ទប់នៅជាន់ទី១ ហើយទៅរកទិញអីវ៉ាន់ ។ មួយសន្ទុះក្រោយមក ជនរងគ្រោះក៏បានមកវិញ ហើយបានប្រទះឃើញជនសង្ស័យម្នាក់បានដើរយួរថង់សម្រាប់ដាក់កុំព្យូទ័រ ដោយជនរងគ្រោះចំណំាថង់របស់ខ្លួន ក៏ឃាត់ខ្លួនជនសង្ស័យសួរនាំ និងឆែកឆែររកឃើញកុំព្យូទ័រ និងទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយ១គ្រឿង របស់គាត់ ហើយជនរងគ្រោះក៏បានស្រែកឆោឡោឡើងបង្កភ្ញាក់ផ្អើល់ដល់ប្រជាពលរដ្ឋជួយចាប់នៅកន្លែងបានភ្លាមៗតែម្ដង ។ ពេលនោះដែរ ជនរងគ្រោះ ក៏បានខលទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យឲ្យចុះទៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅវៃខ្នោះជនសង្ស័យខាងលើដឹកយកមកប៉ុស្ដិ៍ចូលក្នុងបន្ទប់ភ្លាមៗ បើកទោះបីអ្នកសារព័ត៌មានជាច្រើននាក់បានចុះមកសុំយកព័ត៌មាន ក៏មិនឲ្យចូលនោះដែរ។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ចំណែកស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ហើយវត្ថុតាំងដែលជនសង្ស័យលួចបានសម្រេចនោះ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅវិញផងដែរ៕ ជឹម ភារ៉ា

ស្ត្រីរងគ្រោះដែលជាម្ចាស់របស់


ចែករំលែក៖