ភ្នំពេញ៖ ឌួងម៉ានិច ដែលចាត់ចូលក្នុងចង្កោមតារាសម្តែងស៊ិចស៊ី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីនាងបញ្ចេញស្នាដៃថតរូបថ្មី ដ៏គួរឲ្យទាក់ទាញ។ រូបថតនេះ ត្រូវបាននាងបញ្ជាក់ថា សម្រាប់ការចេញផ្សាយក្នុងទស្សនាវដ្តីក្នុងស្រុកមួយកាលពីថ្មីៗនេះ។
ឈុតស៊ិច ស៊ី របស់ឌួង ម៉ានិច ថ្មីនេះបានទាក់ចិត្តអ្នកមើលច្រើន បន្ទាប់ពីនាងលេងឈុតស្រើបស្រាលក្នុងរឿង«ពស់កេងកង»កាលពីកន្លងទៅ។ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ គ្របស្បៃ បញ្ចេញដើមទ្រូង ទ្រលុកទ្រលន់ធ្វើឲ្យបុរសៗសំឡឹងមើលមិនដាក់ភ្នែក។
ឌួង ម៉ានិច ប្រាប់ថា រូបភាពនេះគឺនាងបានថតសម្រាប់ទស្សនសាវដ្តី Lady Magazine កាលពីថ្មីៗនេះ ហើយនាងត្រូវបានទស្សនាវដ្តីនេះរើសនាងជាតារាកិត្តិយសលើក្របមុខទស្សនាវដ្តីដ៏ល្បីមួយនេះ។ នាងថា ម៉ូដសម្លៀកបំពាក់ភាគច្រើនក្នុងនេះ គឺនាងពេញចិត្តខ្លាំងហើយអ្វីដែលពិសេស គឺការរៀបចំបង្កើតនូវរូបថតដ៏ប្រណីតពីក្រុមអ្នកជំនាញទស្សនាវដ្តីខាងលើ។
នាងថាទោះមានភាពសិចស៊ីខ្លះនាងថាវាមិនជ្រុលហួសហេតុដែរ ដែលនាងរំពឹងថាមិនទទួលបានការរិះគន់ពីទស្សនិកជននោះទេ ។ នាងថា វាគ្រាន់តែជាការបង្ហាញ ម៉ូដសម្លៀកបំពាក់សម័យថ្មីរបស់ស្ត្រី ដែលវាគឺជាជ្រុងមួយនៃសិល្បៈ បន្ថែមពីការងារសិល្បៈជាតារាសម្តែងដែលកំពុងតែមមាញឹកខ្លាំងនៅពេលបច្ចុប្បន្ន។
តារាស្រីរូបនេះលើកឡើងដែរថា ឈុតឆាក ថ្មីៗជាច្រើនដែលជាស្នាដៃសិល្បៈរបស់នាងនឹងត្រូវបញ្ចេញចាប់ពីពាក់កណ្តាលឆ្នាំនេះ ពិសេសភាពយន្តភាគជាច្រើនបន្តបន្ទាប់នៅលើកញ្ជក់ទូរទស្សន៍។ នាងរំពឹងដែរថា ស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕ វឌ្ឍនា