ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ២នាក់ ត្រូវបានប្រជពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលគេហើយម្ចាស់មកទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅខាងក្រោយវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះពេជ្យចាន់ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ រីឯម៉ូតូដែលពួកគេជិះមកធ្វើកម្មភាពនោះម៉ាកសង់កូរ៉េ ពណខៀវ ពាក់ស្លាកលេខ ទ៣០២៤ ភព១ ។
តាមសម្តីម្ចាស់បន្ទប់ប្រាប់ឲ្យដឹងថា នៅមុនពេកហេតុរួបគាត់បានទៅយកប្រពន្ធដែលធ្វើការនៅពេលយប់ ព្រោះដល់ម៉ោងសម្រាក ដោយចាក់សោបន្ទប់ត្រឹមត្រូវ និងមានម៉ូតូមួយគ្រឿងទៀតនៅខាងក្នុង ខណៈមកវិញ ស្រាប់តែជួបជនសង្ស័យយួរកង្ហារចេញមកក្រៅ ពេលនោះរួបគាត់ឃើញមានយួរកង្ហារគាត់ទើបចាប់ម្នាក់ រីឯម្នាក់ទៀតគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានុះមកដល់ចំណុចកើតហេតុ និងយកជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅដើម្បីងាយស្រួលតាមចាប់បក្ខបន្តទៀត៕ សុខាសែនជ័យ