ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនកូវ កែវណារិន ទៅប្រកួត Mister National Univers 2017 រងការរិះគន់

ចែករំលែក៖

លេចចេញការរិះគន់ខ្លាំងៗ ទៅលើការស្លៀកពាក់របស់បេក្ខជនកូវ កែវណារិន ដែលត្រូវបាន តំណាងឲ្យបុរសកម្ពុជាបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Mister National Univers 2017 នៅប្រទេសថៃ រិះគន់ ព្រោះតែបេក្ខជនរូបនេះស្លៀកសំលៀកបំពាក់ និងគ្រឿងលម្អខ្លួនដែល មិនមែនជាទម្រង់ខ្មែរទៅប្រកួតឆាកអន្តរជាតិ ។

បេក្ខជនខាងលើទទួលបានការរិះគន់ច្រើន ក្រោយពី បានតុបតែងខ្លួនជាអប្សរាប្រុស អមដោយសំលៀកបំពាក់ និងគ្រឿងតុបតែងមិនស្របតាមទម្រង់ខ្មែរ ដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនលើកឡើងថា ជាសំលៀកបំពាក់ និងគ្រឿងអលង្កាបែបសិល្បករថៃ និងអាចធ្វើឲ្យអាប់ឱនតម្លៃវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ។ ក្រៅពីនេះ ក៏មានការរិះគន់ដែរចំពោះការប្រើប្រាស់ភាសាអង់គ្លេសរបស់បេក្ខជនរូបនេះ ពេលផ្តល់បទសម្ភាសន៍ ដែលគេគិតថា បេក្ខជនរូបនេះ មានចំណេះដឹងជ្រៅជ្រះនោះ។

ឆ្លើយតបការរិះគន់ កូវ កែវណារិន បញ្ជាក់ថា អរគុណអ្នកដែរបានផ្តល់កំលាំងចិត្តដល់ខ្ញុំបាទចូលរួមប្រលងបន្តទៀត រាល់កំហុសទាំងអស់ដោយមិនដឹងខ្លួនរបស់ខ្ញុំបាទពិតវាធ្វើអាយខ្ញុំបាក់ទឹកចិត្តក្នុងប្រលងខ្លាំងណាស់ ប៉ុនែ្តខ្ញុំនឹងបន្តក្នុងការប្រលងដល់ទីបញ្ទប់ ទោះបីយ៉ាងណាវាជាបទពិសោធន៍ដោយមិនអាចបំភ្លេចបាន អ្វីដែរខ្ញុំចង់បានគឺគ្រាន់តែចង់អោយប្រទេសដែរបានចូលរួមប្រលងស្គាល់ពីប្រទេសយើងអោយបានច្រើន។ លោកបន្តថា ដែលអាចចូលរួមក្នុងការប្រលងបែបអន្តរជាតិបាន ពេលនោះមិនមានខ្មែរយើងទៅប្រលងទេ ទើបអ្នកដែរបានបង្តើតកម្មវិធីនេះដែរជាជនជាតិថៃបានចង់អោយលោកចូលរួមប្រលងក្នុងកម្មវិធីនេះហើយចំពោះសំលៀកបំពាក់ ការស្នាក់នូវ អាហារ អ្នកផលិតកម្មវិធីជាអ្នករៀបចំអោយលោកទាំងអស់។ លោកក៏សុំទោក្នុងការដែរដែលោកនិយាយមិនបានល្អ ។

ក្រៅពីការរិះគន់ចំពោះក្រុមហ៊ុនដែលផលិតកម្មវិធីនេះ ក៏លេចចេញការរិះគន់ខ្លាំងៗទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការធ្វេសប្រហែសចំពោះកិច្ចការងារនេះ។ អ្នករិះគន់ ថាក្រសួងវប្បធម៌ មិនដែលមានចំណាត់ការណាមួយមុនមានប្រតិកម្មពីមហាជនទើបមានចំណាត់ការតាមក្រោយវិញដោយមិនមានការត្រួតពិនិត្យចំពោះការរៀបចំប្រកួតនេះ៕ វឌ្ឍនា


ចែករំលែក៖