ព័ត៌មានទាន់ហេតុការណ៍៖

មិន​ធ្លាប់​មាន​ ! រឿង​ក្ដី​ជនជាតិ​បារាំង​រំលោភ​ផ្លូវ​ភេទ​កុមារ​កម្ពុជា​ សវនាការ​ជាង១០លើក​ហើយ​មិន​ឃើញ​លទ្ធផល​

ចែករំលែក៖

កណ្តាល​៖ ​ចាត់​ទុក​ថា​ជា​រឿង​មិន​ធ្លាប់​មាន​មួយ​ដែរ​ ដែល​រឿង​ក្ដី​បុរស​ជនជាតិ​បារាំង​ម្នាក់​ជាប់​ចោទ​ពី​បទ​ “​ ទិញ​ពេស្យាចារ​កុមារ​ជា​ច្រើន​នាក់​​ “​ បាន​អូស​បន្លាយ​ពេល​ជិត​២ឆ្នាំ​ហើយ​ ត្រូវ​បាន​​តុលាការ​ខេត្ត​កណ្ដាល​បើក​សវនាការ​ជា​បន្តបន្ទាប់​សរុបជាង​​១០លើក​ទៅ​ហើយ​ នៅ​ពុំ​ទាន់​ឃើញ​លទ្ធផល​ ។

សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​​ ឆ្នាំ​២០១៧​ នេះ​ បន្ត​សវនាការ​រឿង​ក្ដី​ជនជាប់ចោទ​ឈ្មោះ​ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយ​មាន​លោក​ ទី​ សំណាង​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក​ ងួន​ វុទ្ធី​ លោក​ គឹម​ ម៉េង​ ជា​សមាជិក​ និង​ លោក​ ឯក​ ស៊ុន​រស្មី​ ជា​តំណាង​អយ្យការ​ ។

គួរ​រំលឹក​ថា នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនី​តិជនក្រសួងមហាផ្ទៃ​ បានឃាត់ខ្លួន​ជនជាតិ​បារាំង​រូប​នេះ​ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ការឃាត់ខ្លូននេះបន្ទាប់ពី​សមត្ថកិច្ច​រកឃើញថា​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​អំពើរំលោភបំពានផ្លូវភេទ​លើកុមារ​ដោយការអូសទាញលួងលោមផ្តល់ ចំណីនិងឲ្យលុយបន្តិចបន្តួច។

មន្រ្តីនគរបាលបញ្ជាក់ថា​ ជនសង្ស័យ​ ប្រើវិធីអូសទាញលួងលោមផ្តល់ជាសំភារៈថវិកា ដើម្បីបានរួមភេទ​ហើយ​មាន​កុមារ​ចំនួន១៥នាក់ បានដាក់ពាក្យបណ្តឹង​ ៕​ ចេស្តា


ចែករំលែក៖