ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីស្រីលង្កា បង់ក្លាដេស ចិន…ពេលនេះឥណ្ឌារងការវាយប្រហារដោយទឹកជំនន់ ស្លាប់និងរបួសជាង២០នាក់

ចែករំលែក៖

កន្លងមកភ្លៀងធ្លាក់ខ្លាំងបង្ករជាគ្រោះ ទឹកជំនន់បានវាយប្រហារ ទៅលើប្រទេស ជាច្រើន ក្នុងតំបន់អាស៊ី ក្នុងនោះមានប្រទេសស្រីលង្កាបង់ក្លាដេសជាដើមបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។នៅ ពេលនេះ ជំនន់ទឹកភ្លៀងបង្កឲ្យមាន គ្រោះ ទឹកជំនន់វាយប្រហារនៅភាគឦសាន ប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់១២នាក់ និងបាត់ខ្លួន១០នាក់។

សារព័ត៌មានចិនស៊ីនហួ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេស ឥណ្ឌា បានថ្លែងឲ្យដឹងកាលពីយប់ថ្ងៃទី ១៣​ខែមិថុនាថា យ៉ាងហោចណាស់ មាន មនុស្សចំនួន១២នាក់ស្លាប់ និងមនុស្ស មួយចំនួនទៀតកំពុងបាត់ខ្លួន ក្រោយពី មានទឹកជំនន់កក្រើកឡើង នៅភាគឦសាន ប្រទេសឥណ្ឌា នៅរដ្ឋ Mizoram និង Assam ក្នុងអំឡុងពេល២៤ម៉ោងកន្លងមក នេះ ។

មន្ត្រីរូបនោះបាននិយាយថា “ទឹកជំនន់ បានបំផ្លាញផ្ទះ ប្រមាណ៣៥០ខ្នង នៅ ទូទាំងរដ្ឋ Mizoram ដែលជារដ្ឋមួយ ជាប់ព្រំដែន នៃប្រទេសបង់ក្លាដេស និង មីយ៉ាន់ម៉ា។ សេចក្តីជូនដំណឹង បានប្រកាស ថា មានអ្នកស្លាប់១០នាក់ នៅតំបន់ Tla bung នៅក្នុងស្រុក Lunglei ហើយមាន សេចក្តីរាយការណ៍មកទៀតថា មនុស្ស ប្រមាណ១០នាក់ កំពុងបាត់ខ្លួន” ។

នៅក្នុងក្រុង Guwahati រដ្ឋ Assam មនុស្ស២នាក់បានស្លាប់ ដោយសារចរន្ត អគ្គិសនីឆក់ នៅគ្រាមានភ្លៀងធ្លាក់ខ្លាំង ។ អ្នកស្លាប់ ក្នុងនោះរាប់បញ្ចូល ទាំងក្មេង ប្រុសសិស្សសាលាម្នាក់ និងអ្នក រត់រ៉ឺម៉ក ម្នាក់ផងដែរ ។

លោក M. Angamuthu អនុប្រធាន គណៈកម្មាធិការ ប្រចាំក្រុង Guwahati បានប្រាប់ដល់សារព័ត៌មានថា”ពួកគេបានស្លាប់ នៅពេលដែលរ៉ឺម៉ក បើកឆ្លងកាត់តំបន់មានគ្រោះទឹកជំនន់ នៅតំបន់ Zoo Road ។ ក្រុមគ្រួសារជនរងគ្រោះ បានទទួលប្រាក់ ឧបត្ថម្ភ ប្រមាណ៧.០០០ដុល្លារ” ។ លោកបានបញ្ជាក់ថា “សាលារៀនទាំង អស់នៅក្នុងរដ្ឋទំាងនោះ បានបិទផ្អាកមិន ឲ្យរៀនសូត្រឡើយ នៅគ្រាដែលទឹកជំនន់ បង្កឡើង” ។រដ្ឋទាំងពីរនេះ ត្រូវបានគេដឹង ថា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ចាប់ពីយប់ថ្ងៃ ចន្ទមកម៉្លេះ ៕ ម៉ែវ សាធី


ចែករំលែក៖